ខ្មែរប៉ុស្ដិ៍ Close

សម្តេចធិបតី ហ៊ុន ម៉ាណែត ស្នើឱ្យអ្នកបើករលើដងផ្លូវសាធារណៈ ចូលរួមគោរពច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួន

ដោយ៖ សុវណ្ណ បុត្រា ​​ | ថ្ងៃពុធ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ព័ត៌មានទូទៅ 66
សម្តេចធិបតី ហ៊ុន ម៉ាណែត ស្នើឱ្យអ្នកបើករលើដងផ្លូវសាធារណៈ ចូលរួមគោរពច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួន សម្តេចធិបតី ហ៊ុន ម៉ាណែត ស្នើឱ្យអ្នកបើករលើដងផ្លូវសាធារណៈ ចូលរួមគោរពច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួន

សម្តេចធិបតី ហ៊ុន ម៉ាណែត បានស្នើឱ្យអ្នកប្រើប្រាស់ផ្លូវសាធារណៈទាំងអស់ ជាពិសេសនៅក្នុងឱកាសព្រះរាជពិធីបុណ្យអ៊ុំទូក ដែលនឹងមានប្រជាពលរដ្ឋច្រើនធ្វើដំណើរកំសាន្តទូទាំងប្រទេស ឱ្យប្រកាន់ខ្ជាប់ជានិច្ច ការគោរពច្បាប់ចរាចរណ៍ផ្លូវគោក, ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ រាល់ពេលធ្វើដំណើរលើដងផ្លូវ និងត្រូវចងចាំថា ការគោរពច្បាប់ចរាចរណ៍ផ្លូវគោក គឺស្មើនឹងគោរពស្រលាញ់អាយុជីវិតខ្លួនឯងនិងអ្នកដទៃ ស្របតាមពាក្យស្លោកថា «ថ្ងៃនេះ ថ្ងៃស្អែក កុំឱ្យមានគ្រោះថ្នាក់ចរាចរណ៍»។

សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងបែបនេះ នៅរសៀលថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ស្ពានខ្សែកាបតភ្ជាប់រវាងតំបន់អភិវឌ្ឍកោះនរា និងតំបន់អភិវឌ្ឍកោះពេជ្រ នៅរាជធានីភ្នំពេញ។

ឆ្លៀតក្នុងឱកាសនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអបអរសាទរយ៉ាងក្លៀវក្លាដល់បងប្អូនប្រជាពលរដ្ឋ នៅក្នុងខណ្ឌច្បារអំពៅនិងខណ្ឌចំការមន ដែលបានទទួលនូវសមិទ្ធផលដ៏មានតម្លៃ គឺស្ពានខ្សែកាបតភ្ជាប់រវាងតំបន់កោះនរានិងតំបន់អភិវឌ្ឍកោះពេជ្រ នាឱកាសជិតដល់ការប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នាពេលខាងមុខ៕

 

អត្ថបទទាក់ទង