ខ្មែរប៉ុស្ដិ៍ Close

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ បើសិនយើងមិនហ៊ានធ្វើនោះទេ យើងប្រាកដជាមិនជោគជ័យឡើយ

ដោយ៖ សុវណ្ណ បុត្រា ​​ | ថ្ងៃព្រហស្បតិ៍ ទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ ព័ត៌មានទូទៅ 163

ក្នុងពិធីប្រកាសជ័យលាភីអង្គភាពផ្ដល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ និងវិស័យសុខាភិបាលឆ្នាំ២០២៣ និងប្រកាសដាក់ឱ្យអនុវត្តសម្រាប់ឆ្នាំ២០២៤ ដែលប្រារព្ធនៅសាលមហោស្រពកោះពេជ្រនៅព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា គំនិតថ្មី មិនប្រាកដថាជោគជ័យនោះទេ ប៉ុន្តែបើសិនជាយើងមិនហ៊ានដាក់គំនិតថ្មីទេ ច្បាស់ណាស់ថា យើងនឹងប្រាកដជាមិនទទួលបានជោគជ័យ ព្រោះយើងមិនហ៊ានធ្វើ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ប៉ុន្តែបើសិនជាយើងហ៊ានធ្វើ លទ្ធផលមានពីរគឺអាចជោគជ័យ និងអាចបរាជ័យ។ ប៉ុន្តែបើសិនជាយើងសម្រេចចិត្តធ្វើអ្វីមួយហើយ ត្រូវរៀបចំផែនការ និងប្តេជ្ញាចិត្តឱ្យខ្ពស់ទើបអាចសម្រេចជោគជ័យទៅបាន។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ថា ការដាក់ចេញនូវវិធានការគន្លឹះទាំង៥ និងអាទិភាពទាំង៦ គឺជាការសម្រួចចំពោះការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលដើម្បីឈាមទៅទទួលបានជោគជ័យតាមផែនការ៕

អត្ថបទទាក់ទង