ខ្មែរប៉ុស្ដិ៍ Close

សម្តេចធិបតី ហ៊ុន ម៉ាណែត សម្ដែងការសោកស្តាយចំពោះស្ពានវែងមួយដែលតភ្ជាប់ពីរុស្ស៊ីទៅអ៊ុយក្រែន ដែលត្រូវបានបំផ្លាញដោយសារសង្រ្គាម

ដោយ៖ សុវណ្ណ បុត្រា
Deprecated: ucwords(): Passing null to parameter #1 ($string) of type string is deprecated in /home/KpAsia168/web/khmerpostasia.com/public_html/web/app/themes/khmernews/template-parts/content-meta-detail.php on line 12
​​ | ថ្ងៃពុធ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ព័ត៌មានទូទៅ 165
សម្តេចធិបតី ហ៊ុន ម៉ាណែត សម្ដែងការសោកស្តាយចំពោះស្ពានវែងមួយដែលតភ្ជាប់ពីរុស្ស៊ីទៅអ៊ុយក្រែន ដែលត្រូវបានបំផ្លាញដោយសារសង្រ្គាម សម្តេចធិបតី ហ៊ុន ម៉ាណែត សម្ដែងការសោកស្តាយចំពោះស្ពានវែងមួយដែលតភ្ជាប់ពីរុស្ស៊ីទៅអ៊ុយក្រែន ដែលត្រូវបានបំផ្លាញដោយសារសង្រ្គាម

សម្តេចធិបតី ហ៊ុន ម៉ាណែត បានសម្តែងការសោកស្តាយចំពោះស្ពានវែងមួយដែលតភ្ជាប់រវាងប្រទេសរុស្ស៊ី ជាមួយប្រទេសអ៊ុយក្រែន ដែលបានហិនហោចទៅវិញដោយសារសង្រ្គាម និងបានលើកឡើងទៀតថា បើសិនជាអាចលើកស្ពាននោះមកដាក់នៅលើទឹកដីកម្ពុជាវិញ មិនដឹងជាល្អយ៉ាងណាទេ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះនៅរសៀលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «ស្ពាននាគភ្លោះកោះនរា និងស្ពានបេតុងខ្សែកាប តភ្ជាប់តំបន់អភិវឌ្ឍកោះនរា ទៅតំបន់អភិវឌ្ឍកោះពេជ្រ»។

ទន្ទឹមនឹងនោះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់ចូលរួមថែរក្សាសុខសន្តិភាពឱ្យបានគង់វង្ស ទើបយើងអាចថែរក្សាសមិទ្ធផលនានាដែលមានស្រាប់ និងអាចបង្កើតសមិទ្ធផលថ្មីៗជាច្រើនថែមទៀតបាន៕

 

អត្ថបទទាក់ទង