ខ្មែរប៉ុស្ដិ៍ Close

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ គោលដៅរបស់រាជរដ្ឋាភិបាល គឺធ្វើឱ្យប្រជាពលរដ្ឋខ្មែរពីមួយជំនាន់ទៅមួយជំនាន់ មានជីវភាពកាន់តែល្អប្រសើរ កាន់តែមានឱកាស កាន់តែរឹងមាំ និងមានសមត្ថភាពកាន់តែខ្ពស់

ដោយ៖ សុវណ្ណ បុត្រា ​​ | ថ្ងៃអង្គារ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ព័ត៌មានទូទៅ 57
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ គោលដៅរបស់រាជរដ្ឋាភិបាល គឺធ្វើឱ្យប្រជាពលរដ្ឋខ្មែរពីមួយជំនាន់ទៅមួយជំនាន់ មានជីវភាពកាន់តែល្អប្រសើរ កាន់តែមានឱកាស កាន់តែរឹងមាំ និងមានសមត្ថភាពកាន់តែខ្ពស់ សម្តេចធិបតី ហ៊ុន ម៉ាណែត៖ គោលដៅរបស់រាជរដ្ឋាភិបាល គឺធ្វើឱ្យប្រជាពលរដ្ឋខ្មែរពីមួយជំនាន់ទៅមួយជំនាន់ មានជីវភាពកាន់តែល្អប្រសើរ កាន់តែមានឱកាស កាន់តែរឹងមាំ និងមានសមត្ថភាពកាន់តែខ្ពស់

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា យើងត្រូវជំរុញឱ្យជំនាន់កូនចៅយើងកាន់តែរឹងមាំ និងកាន់តែមានឱកាស ដោយត្រូវគិតគូរពីសុខភាព ចំណេះដឹង សមត្ថភាព និងឱកាស ដើម្បីអាចរកការងារ និងធានានូវសមត្ថភាពរបស់ពួកគាត់។

ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីប្រកាសឱ្យអនុវត្តជាផ្លូវការ «កម្មវិធីរបបសន្តិសុខសង្គម ផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្ត» និង «កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ» នៅថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ ២០២៣ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា ការលើកកម្ពស់ជំនាញ សមត្ថភាព ឥរិយាបថការងារ និងផលិតភាព ជាមួយការលើកកម្ពស់កិច្ចការគាំពារសង្គម ត្រូវបានរាជរដ្ឋាភិបាលកំណត់ជាគោលដៅអាទិភាពខ្ពស់ នៅក្នុងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា ការកំណត់គោលដៅជាអាទិភាពនេះមានគោលបំណងពង្រឹងភាពប្រកួតប្រជែង ការធ្វើពិពិធកម្មសេដ្ឋកិច្ច ការធានាបាននូវកំណើនសេដ្ឋកិច្ចខ្ពស់ ការបង្កើតការងារកាន់តែប្រសើរ និងការបង្កើតប្រាក់ចំណូលប្រកបដោយស្ថិរភាពនិងបរិយាបន្ន ព្រមទាំងបញ្ចៀសបាននូវហានិភ័យ និងផលប៉ះពាល់អវិជ្ជមានណាមួយដែលកើតមានឡើងជាយថាហេតុ។

ឆ្លៀតក្នុងឱកាសនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានណែនាំឱ្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធដើម្បីវិនិយោគលើការរៀបចំបង្កើតទារកដ្ឋាន និងមត្តេយ្យសហគមន៍នៅបណ្តាតំបន់ជិតរោងចក្រ ដើម្បីចូលរួមចំណែកក្នុងការជួយសម្រាលបន្ទុកដល់កម្មករ កម្មការនីដែលមានកូនក្នុងបន្ទុក៕

 

អត្ថបទទាក់ទង