ខ្មែរប៉ុស្ដិ៍ Close

ឯកឧត្តម ស៊ុន ចាន់ថុល៖ ការធ្វើបរិវត្តកម្មឌីជីថលនៅក្នុងក្របខណ្ឌក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នឹងបន្តចូលរួមចំណែក ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា

ដោយ៖ សុវណ្ណ បុត្រា ​​ | ថ្ងៃចន្ទ ទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣ ព័ត៌មានទូទៅ 50
ឯកឧត្តម ស៊ុន ចាន់ថុល៖ ការធ្វើបរិវត្តកម្មឌីជីថលនៅក្នុងក្របខណ្ឌក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នឹងបន្តចូលរួមចំណែក ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ឯកឧត្តម ស៊ុន ចាន់ថុល៖ ការធ្វើបរិវត្តកម្មឌីជីថលនៅក្នុងក្របខណ្ឌក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នឹងបន្តចូលរួមចំណែក ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា

ឯកឧត្តម ស៊ុន ចាន់ថុល គូសបញ្ជាក់ថា ការធ្វើបរិវត្តកម្មឌីជីថលនៅក្នុងក្របខណ្ឌក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នឹងបន្តចូលរួមចំណែក ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច តាមរយៈ ការជំរុញគម្រោងវិនិយោគឯកជន និងបង្កើនភាពទាក់ទាញក្នុងការតភ្ជាប់កម្ពុជាទៅក្នុងខ្សែច្រវាក់ផលិតកម្មតំបន់ និង សកលលោកឈានឆ្ពោះសម្រេចបានចក្ខុវិស័យកម្ពុជា២០៥០។

ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានគូសបញ្ជាក់ថា ស្ថិតក្នុងយុគសម័យបដិវត្តន៍ឧស្សាហកម្មជំនាន់ទី ការផ្តល់នូវកិច្ចសម្រួល ៤ វិនិយោគជូនវិនិយោគិនពិតជាមិនអាចកាត់ផ្ដាច់បានពីការទទួលយក និងការសម្រប ខ្លួនជាមួយឌីជីថលូបនីយកម្មឡើយ។

ក្នុងន័យនេះ ថ្នាលបច្ចេកវិទ្យាព័ត៌មានរបស់ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា រាប់បញ្ចូលប៉ុន្តែមិនកម្រិតត្រឹម ប្រព័ន្ធចុះបញ្ជី គម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់តាមប្រព័ន្ធអនឡាញ (QIPOnline), ប្រព័ន្ធសំណើសុំនាំចូល ដោយពន្ធគយ អាករពិសេស និងអាករលើតម្លៃបន្ថែមជា បន្ទុករបស់រដ្ឋ (Master List Online), ប្រព័ន្ធទិន្នន័យសន្ធានកម្មខ្សែច្រវាក់ផ្គត់ផ្គង់ អភិវឌ្ឍន៍ដោយចីរភាព (SD2) នឹងបន្តដំឡើងកម្រិត និងធ្វើទំនើបកម្មឱ្យកាន់តែ ប្រសើរ, មានបច្ចុប្បន្នភាព និងបំពាក់សមត្ថភាពពេញលេញ សំដៅបម្រើដល់សេចក្តី ត្រូវការរបស់វិស័យឯកជន។

ជាមួយគ្នានេះ ខ្ញុំមានជំនឿយ៉ាងមុតមាំថាដំណើរការធ្វើ បរិវត្តកម្មឌីជីថលនៅក្នុងក្របខណ្ឌក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នឹងបន្តចូលរួមចំណែក ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចបន្ថែមទៀតតាមតាមរយៈ ការជំរុញគម្រោងវិនិយោគឯកជន និងបង្កើនភាពទាក់ទាញក្នុងការតភ្ជាប់កម្ពុជាទៅក្នុងខ្សែច្រវាក់ផលិតកម្មតំបន់ និង សកលលោកឈានឆ្ពោះសម្រេចបានចក្ខុវិស័យកម្ពុជា២០៥០៕

 

អត្ថបទទាក់ទង