ខ្មែរប៉ុស្ដិ៍ Close

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ អាជ្ញាធរថ្នាក់ក្រោមជាតិត្រូវពង្រឹងយន្តការច្រកចេញចូលតែមួយ បង្កើនទម្លាប់ក្នុងការផ្តល់សិទ្ធិ និងស្វ័យម្ចាស់ការក្នុងការដោះស្រាយនៅមូលដ្ឋាន

ដោយ៖ សុវណ្ណ បុត្រា ​​ | ថ្ងៃចន្ទ ទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣ ព័ត៌មានទូទៅ 67
សម្តេចមហាបវរធិបតី  ហ៊ុន ម៉ាណែត៖ អាជ្ញាធរថ្នាក់ក្រោមជាតិត្រូវពង្រឹងយន្តការច្រកចេញចូលតែមួយ បង្កើនទម្លាប់ក្នុងការផ្តល់សិទ្ធិ និងស្វ័យម្ចាស់ការក្នុងការដោះស្រាយនៅមូលដ្ឋាន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ អាជ្ញាធរថ្នាក់ក្រោមជាតិត្រូវពង្រឹងយន្តការច្រកចេញចូលតែមួយ បង្កើនទម្លាប់ក្នុងការផ្តល់សិទ្ធិ និងស្វ័យម្ចាស់ការក្នុងការដោះស្រាយនៅមូលដ្ឋាន

សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ក្រសួងមហាផ្ទៃ និងរដ្ឋបាលថ្នាក់ក្រោមជាតិត្រូវមានយន្តការវាយតម្លៃឱ្យបានច្បាស់លាស់ ចៀសវាងនូវការអន្តរាគមន៍ផ្សេងៗ និងត្រូវរៀបចំមនុស្សឱ្យចំគោលដៅ។

សម្តេចបានថ្លែងបន្តថា «បើអ្នកតម្រង់ទិសមិនសកម្ម ឬមិនច្បាស់ យើងប្រាកដជាពិបាកហើយ ដូច្នេះបើមូលដ្ឋានស្ទះគឺស្ទះដល់លើ កុំរឹងលើរង្គើរក្រោម ត្រូវរឹងក្រោមទើបលើរឹងមាំ»។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះ នៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអាគារថ្មីទីស្តីការក្រសួងមហាផ្ទៃនៅថ្ងៃទី ០៦ ខែវិច្ឆិកា ឆ្នាំ ២០២៣ ដោយក្នុងនោះលោកបានបន្ថែមថា ក្រសួងត្រូវយកចិត្តទុកដាក់ និងផ្តល់ឱកាសដល់បេក្ខជនជាស្រ្តី ដើម្បីជួយលើកម្ពស់សមភាពយែនឌ័រនៅក្នុងការរៀបចំក្នុងជួរថ្នាក់ដឹកនាំ។

សម្តេចបានថ្លែងបន្តថា ក្រសួងត្រូវពង្រឹងការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ និងប្រើប្រាស់ទ្រព្យសម្បតិ្តរដ្ឋទាំងនោះអោយបានល្អក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។ បន្ថែមពីលើនេះ ក្រសួងត្រូវលើកកម្ពស់ការទទួលខុសត្រូវ និងភាពជាម្ចាស់របស់ថ្នាក់ក្រោមជាតិ ក្នុងការអនុវត្តមុខងារនិងការប្រើប្រាស់ធនធានហិរញ្ញវត្ថុដែលបានផ្ទេរពីក្រសួងស្ថាប័នថ្នាក់ជាតិឱ្យមានប្រសិទ្ធិភាព តម្លាភាព និងគណនីភាព។ «លុយតិចដាក់ចំគោលដៅបានផលច្រើន តែបើថវិកាច្រើនហើយប្រើអត់ចំគោលដៅ គឺអត់ប្រសិទ្ធិភាព»៕

 

អត្ថបទទាក់ទង