ខ្មែរប៉ុស្ដិ៍ Close

    សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាល ប្តេជ្ញាចិត្តក្នុងការបន្តការអភិវឌ្ឍ និងលើកកម្ពស់ជីវភាពប្រជាជន

    ដោយ៖ លី វិទ្យា ​​ | ថ្ងៃសៅរ៍ ទី២៨ ខែតុលា ឆ្នាំ២០២៣ ព័ត៌មានទូទៅ 1281
    សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាល ប្តេជ្ញាចិត្តក្នុងការបន្តការអភិវឌ្ឍ និងលើកកម្ពស់ជីវភាពប្រជាជនសម្តេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាល ប្តេជ្ញាចិត្តក្នុងការបន្តការអភិវឌ្ឍ និងលើកកម្ពស់ជីវភាពប្រជាជន

    សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា ដរាបណាប្រជាពលរដ្ឋ នៅតែផ្តល់ការគាំទ្រចំពោះគណបក្សប្រជាជនកម្ពុជា យើងនៅតែប្តេជ្ញាចិត្តក្នុងការបន្តការអភិវឌ្ឍ និងលើកកម្ពស់ជីវភាពប្រជាជន។

    សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះនៅព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៣ ក្នុងឱកាសអញ្ជើញចុះជួបសំណេះសំណាលជាមួយបងប្អូនកម្មករ និយោជិត​ ចំនួន​​ ជិត២ម៉ឺននាក់ មកពីតាមបណ្តារោងចក្រ សហគ្រាស ដែលមានមូលដ្ឋានក្នុងខណ្ឌមានជ័យ និងខណ្ឌពោធិ៍សែនជ័យ​ រាជធានីភ្នំពេញ។​

    សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា រដ្ឋាភិបាល ផ្ដោតការយកចិត្តទុកដាក់ជាខ្លាំងទៅលើសមត្ថភាព សុខភាព និងលទ្ធភាពប្រកបការងារចិញ្ចឹមជីវិតរបស់ប្រជាពលរដ្ឋគ្រប់ៗរូបផងដែរ។ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋ កម្មករ និយោជិត ដែលបានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាកាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ កន្លងទៅ៕

    អត្ថបទទាក់ទង