ខ្មែរប៉ុស្ដិ៍ Close

មោទកភាពជូនជាតិ កីឡាករ ឈុន ប៊ុនថន បំបែកកំណត់ត្រាជាតិលើវិញ្ញាសាររត់ចម្ងាយ ១៥០០ម៉ែត្រ ក្នុងព្រឹត្តិការណ៍កីឡាអាស៊ី

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសៅរ៍ ទី៣០ ខែកញ្ញា ឆ្នាំ២០២៣ ព័ត៌មានទូទៅ 51
មោទកភាពជូនជាតិ កីឡាករ ឈុន ប៊ុនថន បំបែកកំណត់ត្រាជាតិលើវិញ្ញាសាររត់ចម្ងាយ ១៥០០ម៉ែត្រ ក្នុងព្រឹត្តិការណ៍កីឡាអាស៊ី មោទកភាពជូនជាតិ កីឡាករ ឈុន ប៊ុនថន បំបែកកំណត់ត្រាជាតិលើវិញ្ញាសាររត់ចម្ងាយ ១៥០០ម៉ែត្រ ក្នុងព្រឹត្តិការណ៍កីឡាអាស៊ី

នៅព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ នេះ កីឡាករអត្តពលកម្ម ឈុន ប៊ុនថន បានបំបែកកំណត់ត្រាជាតិថ្មីសម្រាប់វិញ្ញាសារត់ចម្ងាយ ១,៥០០ម៉ែត្រ ជាប្រវត្តិសាស្រ្តរយៈពេល ៥៨ឆ្នាំ។

សូមបញ្ជាក់ថា កីឡាករ ឈុន ប៊ុនថន ម្ចាស់មេដាយមាសកីឡាស៊ីហ្គេម ឆ្នាំ២០២៣ បានបញ្ចប់ការប្រកួតវិញ្ញាសារត់ចម្ងាយ ១,៥០០ម៉ែត្រ ក្នុងព្រឹត្តិការណ៍កីឡាអាស៊ី លើកទី១៩ ដោយកីឡាកររូបនេះបានបំបែកកំណត់ត្រាជាតិថ្មី បន្ទាប់ពីរូបគេប្រើថិរៈវេលា ៣នាទី និង ៥៩.៩៧ វិនាទី បំបែកកំណត់ត្រាចាស់របស់កីឡាករ Nhea Khay ថេរៈវេលា ៤ នាទី និង០១ វិនាទី ក្នុងព្រឹត្តិការណ៍ SEAP Games លើកទី៣ ឆ្នាំ១៩៦៥។ ក្នុងព្រឹត្តិការណ៍កីឡាអាស៊ីលើកទី ១៩ នេះ ឈុន ប៊ុនថន ទទួលបានចំណាត់ថ្នាក់លេខ ៩ លើ ១០នាក់ (ប៉ាឡេស្ទីន)៕

អត្ថបទទាក់ទង