ប៉ុន្មានសន្លឹកបង្ហាញអំពីសកម្មភាពរបស់លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ជាមួយមេដឹកនាំពិភពលោកនានានៅ APEC
បន្ទាប់ពីមានការចែកចាយតៗគ្នានូវវីដេអូឃ្លីបខ្លីមួយដែលបង្ហាញថា លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ពុំត្រូវបានមេដឹកនាំពិភពលោកនានាយកចិត្តទុកដាក់រាប់រករាក់ទាក់ ឬនិយាយជាមួយក្នុងកឱកាសដែលលោក និងថ្នាក់ដឹកនាំដទៃទៀតទាំងនោះកំពុងតែស្ថិតនៅតុប្រជុំ APEC នៅក្នុងប្រទេសវៀតណាម ហើយក៏បានក្លាយជាប្រធានបទយ៉ាងក្ដៅគគុកដែលសកម្មជនគណៈបក្សប្រឆាំងនាំគ្នាយកមកបកស្រាយស្ទើរតែដូចៗគ្នាថា គឺដោយសារតែលោកនាយករដ្ឋមន្រ្ដីបានប្រើអំណាចផ្ដាច់ការធ្វើទុក្ខបុកម្នេញគណៈបក្សប្រឆាំងជាដើម។
ប៉ុន្ដែមានមជ្ឈដ្ឋានសាធារណៈមតិភាគច្រើនបានចូលទៅបញ្ចេញមតិថា នេះជាការកាត់យកវីដេអូដែលមានរយៈពេលខ្លី ជាពិសេសគឺនៅពេលដែលអ្នកដឹកនាំផ្សេងទៀតដែលអង្គុយជាប់នឹងលោកនាយរដ្ឋមន្រ្ដី ហ៊ុន សែន ជាប់រវល់និយាយគ្នាជាមួយថ្នាក់ដឹកនាំផ្សេងទៀតដែលនៅជាប់ពួកគេនោះដែរ។ មិនតែប៉ុននោះ សារព័ត៌មាន Fresh News បានផ្ដិតបានរូបភាពនៅក្នុងពិធីជប់លៀងពេលល្ងាចដែលបង្ហាញថា លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន មានភាពស្និតស្នាលកាន់តែខ្លាំងជាមួយថ្នាក់ដឹកនាំពិភពលោកផ្សេងៗទៀត ជាពិសេសគឺជាមួយនឹងលោកប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald J. Trupm និងលោកនាយករដ្ឋមន្រ្ដី កាណាដា លោក Justin Trudeau។ សូមមើលរូបភាពខាងក្រោម៖
ប្រភពៈ Fresh News