លោកជំទាវ ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមកម្មវិធីសម្រាប់ភរិយាថ្នាក់ដឹកនាំជាន់ខ្ពស់ នៃបណ្តាប្រទេសអាស៊ាន និងដៃគូអាស៊ាន
នាព្រឹកថ្ងៃពុធ ទី០៦ កញ្ញា ២០២៣ នេះ លោកជំទាវ ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមកម្មវិធីសម្រាប់ភរិយាថ្នាក់ដឹកនាំជាន់ខ្ពស់ នៃបណ្តាប្រទេសអាស៊ាន និងដៃគូ អាស៊ាន ដោយមានវត្តមានភរិយាថ្នាក់ដឹកនាំជាន់ខ្ពស់សរុបចំនួន ១១ រូប ចូលរួម។
ក្នុងកម្មវិធីនេះមានការសម្តែង និងបង្ហាញអំពីសិល្បៈ វប្បធម៌ចម្រុះ និងមានការដាក់តាំងបង្ហាញនូវផលិតផលក្នុងស្រុកនានា នៃប្រទេសឥណ្ឌូណេស៊ុី នៅសួន Taman Mini Indonesia Indah នៅទីក្រុងហ្សាការតា។