ខ្មែរប៉ុស្ដិ៍ Close

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ឱកាសអញ្ជើញជួបកម្មករជាង ២ម៉ឺននាក់ នៅក្រុងបាវិត ខេត្តស្វាយរៀង

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអាទិត្យ ទី២៥ ខែមិថុនា ឆ្នាំ២០២៣ ទស្សនៈ - នយោបាយ 138
ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ឱកាសអញ្ជើញជួបកម្មករជាង ២ម៉ឺននាក់ នៅក្រុងបាវិត ខេត្តស្វាយរៀង ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ឱកាសអញ្ជើញជួបកម្មករជាង ២ម៉ឺននាក់ នៅក្រុងបាវិត ខេត្តស្វាយរៀង

នៅព្រឹកថ្ងៃអាទិត្យ ទី២៥ ខែមិថុនា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញជួបសំណេះសំណាលជាមួយកម្មករ និយោ​ជិតប្រមាណ ២២,៣៥៨នាក់ មកពីរោងចក្រសហគ្រាចំនួន២៤ នៅក្នុងក្រុងបាវិត ខេត្តស្វាយរៀង។ ជំនួបសំណេះ​សំណាល​​នឹងធ្វើឡើងនៅតំបន់សេដ្ឋកិច្ចពិសេសមេនហាតថេន (MANHATTAN) ក្នុងក្រុងបាវិត។

សម្តេចតេជោនាយករដ្ឋមន្ត្រី ធ្លាប់បានជួបកម្មករ និយោជិតនៅក្នុងក្រុងបាវិត នេះ​ចំនួន៣ដងរួចមកហើយ។ លើកទី១ នៅឆ្នាំ២០០៥ លើកទី២ និងទី៣ នៅឆ្នាំ២០១៨។

ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ឱកាសអញ្ជើញជួបកម្មករជាង ២ម៉ឺននាក់ នៅក្រុងបាវិត ខេត្តស្វាយរៀង៖

  1. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅខេត្តស្វាយរៀង មានតំបន់សេដ្ឋកិច្ច​ពិសេសចំនួន ៩កន្លែង ផ្តល់ការងារជាង ៨ម៉ឺននាក់ ហើយទំហំនាំចេញរបស់ខេត្តស្វាយរៀង មានចំនួន ៥,២៣៧លានដុល្លារ ២៣ភាគរយ នៃការនាំចេញសរុបរបស់កម្ពុជា។
  2. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ទំហំនាំចេញរបស់ខេត្តស្វាយរៀង ក្នុងឆមាសទី១ ឆ្នាំ២០២៣ មានទឹកប្រាក់ ១,២០០លានដុល្លារ កើនជាង ១៤ភាគរយ។
  3. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សេដ្ឋកិច្ចកម្ពុជានៅឆ្នាំ២០២៣នេះ នឹងសម្រេចបាន ៥.៦ភាគរយ តាមការគ្រោងទុក្ខ ហើយឆ្នាំ២០២៤ នឹងសម្រេច ៦.៦ភាគរយ។
  4. សម្តេចតេជោ ហ៊ុន សែន ចោទសួរថា បើកម្ពុជាដឹកនាំដោយក្រុមមនុស្ស ដែលចង់តែបង្កជម្លោះជាមួយវៀតណាម តើអាចមានការវិនិយោគ មានរោងចក្រ សហគ្រាសនៅក្រុងបាវិតដែរ?
  5. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នយោបាយជ្រុលនិយមបង្កអរិភាពជាមួយប្រទេសជិតខាង គឺជានយោបាយដ៏គ្រោះថ្នាក់សម្រាប់ប្រទេស។
  6. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្រោយពេលដឹកនាំបិទបញ្ចប់ភ្លើងសង្គ្រាម សម្តេចបានដាក់ចេញគោលនយោបាយប្រែក្លាយតំបន់ព្រំដែន ទៅជាតំបន់អភិវឌ្ឍន៍ និងជាតំបន់ពាណិជ្ជកម្ម។
  7. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នយោបាយសន្តិភាពរវាងកម្ពុជា និងវៀតណាម ធ្វើឱ្យកម្ពុជា និងវៀតណាម មានកិច្ចសហប្រតិបត្តិការផ្នែកពាណិជ្ជកម្មបានយ៉ាងល្អ។ បច្ចុប្បន្នទំហំពាណិជ្ជកម្មរវាងប្រទេសមានច្រើនជាង ១០ពាន់លានដុល្លារ។
  8. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នយោបាយធ្វើសង្គ្រាមជាមួយប្រទេសជាតិខាង ដើម្បីតែសន្លឹកឆ្នោត មិនមែនជាគោលនយោបាយដែលគួរគាំទ្រនោះទេ។
  9. សម្តេចតេជោ ហ៊ុន សែន ថ្លែងលើកបង្ហាញពីការដាក់ចេញនូវគោល​នយោ​បាយនានា ដើម្បីធានាប្រយោជន៍ជូនកម្មករ កម្មការិនី។ សម្តេចតេជោ បញ្ជាក់ថា គោលនយោបាយនេះ កើតមានទៅបានដោយសារការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបា។
  10. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចចង់បានអាយុ ១១០ឆ្នាំ។
  11. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា គណបក្សប្រជាជនកម្ពុជា នៅតែជាជម្រើសរបស់ប្រជាពលរដ្ឋ ដែលធានានូវសន្តិភាព និងការអភិវឌ្ឍ។
  12. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា គោលនយោបាយរបស់រាជរដ្ឋាភិបាល ចង់បង្កើតការងារឱ្យបាន ៣០ម៉ឺននាក់ក្នុងមួយឆ្នាំ។
  13. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រាជរដ្ឋាភិបាលយកចិត្តទុកដាក់ទាំងផ្នែករឹង និងទន់ ដើម្បីទាក់ទាញការវិនិយោគ។
  14. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្មករជំនាញ គឺជាចំណែកដ៏សំខាន់ក្នុងការទាក់ទាញអ្នកវិនិយោគ។
  15. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា យុវភាពរបស់សម្តេចត្រូវបានបាត់បង់ឱកាស និងមិនស្គាល់ថាអ្វីជាភាពសប្បាយ និងរីករាយនោះឡើយ។
  16. សម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យរួមគ្នារក្សាសុខសន្តិភាព កុំឲ្យកុមារ និងយុវវ័យសម័យថ្មី បាត់បង់ឱកាស និងជួយការលំបាកដូចមនុស្សជំនាន់មុន។
  17. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ដរាបណាសង្គ្រាមរុស្ស៉ី និងអ៊ុយក្រែន មិនទាន់បញ្ចប់ ការដាក់ទណ្ឌកម្មហួសហេតុនៅតែមាន ភាពមិនច្បាស់លាស់នៃវិបត្តិសេដ្ឋកិច្ចសកលមិនទាន់បញ្ចប់ទេ។
  18. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជា ត្រូវតែដាក់ចេញគោលនយោបាយនៃការផលិត ដើម្បីទប់នឹងវិបត្តិសេដ្ឋកិច្ច៕

Fresh News

អត្ថបទទាក់ទង