ខ្មែរប៉ុស្ដិ៍ Close

ហ្វេសប៊ុក Jasmine Angkor ៖ រ៉ុង ឈុន កំពុងរួមដៃជាមួយ សម រង្សី បំផ្លាញគណបក្សភ្លើងទៀន

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអង្គារ ទី៣០ ខែឧសភា ឆ្នាំ២០២៣ ផ្ទះហ្វេសប៊ុក 47
ហ្វេសប៊ុក Jasmine Angkor ៖ រ៉ុង ឈុន កំពុងរួមដៃជាមួយ សម រង្សី បំផ្លាញគណបក្សភ្លើងទៀន ហ្វេសប៊ុក Jasmine Angkor ៖ រ៉ុង ឈុន កំពុងរួមដៃជាមួយ សម រង្សី បំផ្លាញគណបក្សភ្លើងទៀន

រ៉ុង ឈុន បានដើរខុសពីគោលការណ៍បក្សភ្លើងទៀនដោយបាន ទាក់ទងជាមួយ សម រង្ស៊ី ដែលកំពុងមានវត្តមាននៅប្រទេសម៉ាឡេស៊ី ដើម្បីរៀបផែនការបង្កចលាចល។ នៅយប់ថ្ងៃទី២៩ ខែឧសភា រ៉ុង ឈុន បានប្រកាសតាមវិទ្យុ VOA ប្រមូលផ្តុំមនុស្សប្រមាណ ១ម៉ឺននាក់ នៅទីលានប្រជាធិបតេយ្យនៅចុងសបា្តហ៍នេះ ដើម្បីតវ៉ាប្រឆាំងនឹងសេចក្តីសម្រេចមិនឱ្យបក្សភ្លើងទៀនចូលរួមការបោះឆ្នោតដែលផ្ទុយពីស្មារតីនៃកិច្ចប្រជុំគណៈកម្មាធិការកណ្តាលកាលបក្សកាលពីថ្ងៃទី២៨ ខែឧសភា។

រ៉ុង ឈុន កំពុងតែបំផ្លាញបក្សភ្លើងទៀន ដែលអាចប្រឈមមុខនឹងការរំលាយបក្សនេះ និងបាត់បង់អាសនៈនៅក្រុមប្រឹក្សាឃុំសង្កាត់ ហើយក៏បាត់ឱកាសចូលរួមបោះឆ្នោតក្រុមប្រឹក្សាក្រុងស្រុកខណ្ឌ ក្រុមប្រឹក្សាខេត្ត ក៏ដូចជាបោះឆ្នោតព្រឹទ្ធសភាខាងមុខ។ ចេតនារបស់ រ៉ុង ឈុន និងសម រង្ស៊ី ធ្វើយ៉ាងណាឱ្យបក្សភ្លើងទៀនបែកខ្ទេចខ្ទី។ ផ្ទៃក្នុងបក្សមើលឃើញថា រ៉ុង ឈុន អាចនឹងប្រឈមនឹងការវិលត្រឡប់ចូលក្នុងគុកសាជាថ្មីដោយសារតែដើរផ្ទុយពីសាលក្រមតុលាការ។

បក្សភ្លើងទៀនមិនទទួលខុសត្រូវចំពោះទង្វើ រ៉ុង ឈុន នេះទេ នណាក៏ដឹងដែរថា រ៉ុង ឈុន ឯងយកលុយពី សម រង្ស៊ី មកធ្វើបាតុកម្ម។

(ព័ត៍មានបែកធ្លាយពីផ្ទៃក្នុងគណបក្សភ្លើងទៀន)

អត្ថបទទាក់ទង