ខ្មែរប៉ុស្ដិ៍ Close

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ឱកាសអញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិតពេទ្យជាង ១ពាន់នាក់

ដោយ៖ លី វិទ្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី១៨ ខែឧសភា ឆ្នាំ២០២៣ ទស្សនៈ - នយោបាយ 61
ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ឱកាសអញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិតពេទ្យជាង ១ពាន់នាក់ ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ឱកាសអញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិតពេទ្យជាង ១ពាន់នាក់

នៅព្រឹកថ្ងៃព្រហស្បតិ៍ ១៤រោច ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រដល់ និស្សិតពេទ្យបញ្ចប់ការសិក្សា ពីសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលចំនួន ១,៣៩៦នាក់។ ពិធីនេះធ្វើឡើងនៅសណ្ឋាគារសុខាភ្នំពេញ។

ក្នុងឱកាសនោះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងសុន្ទរកថាសំណេះសំណាលប្រមាណម៉ោង១៖៣០នាទី, ខាងក្រោមជាខ្លឹមសារសំខាន់របស់សម្តេច៖

  1. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចពិតជារីករាយបានអញ្ជើញមកចែកសញ្ញាបត្រជូននិស្សិតពេទ្យ។
  2. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា និស្សិតពេទ្យជ័យលាភីនៅថ្ងៃនេះ គឺជាសមិទ្ធផលថ្មីមួយទៀតក្នុងវិស័យសុខាភិបាល។
  3. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចមានមោទនភាពជាមួយការឈានឡើងលើវិស័យសុខាភិបាលរបស់កម្ពុជា គ្រាដែលពីអតីតកាលមានស្ថានភាពលំបាកខ្លាំង។
  4. សម្តេចតេជោ ហ៊ុន សែន ថ្លែងកោតសរសើរដល់ក្រសួងសុខាភិបាល សាកលវិទ្យាល័យ ក៏ដូចជាសាស្ត្រាចារ្យទាំងអស់ ដែលបានជម្នះការលំបាកបង្កើតបានធនធានមនុស្សក្នុងវិស័យសុខាភិបាល។
  5. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បើធៀបចំណុចចាប់ផ្តើមរបស់កម្ពុជាក្រោយរបបខ្មែរក្រហម បច្ចុប្បន្នស្ថានភាពសុខាភិបាលរបស់កម្ពុជាមានភាពល្អប្រសើរច្រើន។
  6. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជា បានឆ្លងផុតវាលសង្គ្រាម វាលអត់ឃ្លាន តែវាលជំងឺប្រហែលជាពិបាកឆ្លងផុត។
  7. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការប្រែប្រួលអាកាសធាតុបាននាំមកនូវជំងឺថ្មីៗជាច្រើន ដែលទាមទារឱ្យមានការអភិវឌ្ឍសមត្ថភាពគ្រូពេទ្យ។
  8. សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណគ្រូពេទ្យទទួលសញ្ញាបត្រនៅថ្ងៃនេះ បានស្ម័គ្រចិត្តចូលរួមធ្វើសកម្មភាពប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ កាលពីពេលកន្លងទៅ។
  9. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជា ជាប្រទេសមួយដែលមិត្តភក្តិបរទេសបានបញ្ជូនមនុស្សមកដកពិសោធន៍។ មិនត្រឹមតែវិស័យសុខាភិបាលនោះទេ គឺមានវិស័យជាច្រើនទៀត។
  10. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជា រីករាយនឹងទទួលការមកស្វែងយល់ និងដកពិសោធន៍ការជោគជ័យរបស់កម្ពុជា ពីសំណាក់អ្នកសិក្សាស្រាវជ្រាវទាំងឡាយ។
  11. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ប្រទេសជឿនលឿនមួយចំនួន បានមើលស្រាលពីការរាតត្បាតជំងឺកូវីដ១៩។ ប្រទេសខ្លះទៀត បានមើលស្រាលប្រទេសក្រីក្រ លើការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។
  12. សម្តេចតេជោ ហ៊ុន សែន បានថ្លែងរំលឹកថា ប្រទេសអ្នកមានមួយចំនួនរកវ៉ាក់សាំងកូវីដ១៩ ចាក់ជូនពលរដ្ឋមិនបាន ព្រោះយឺតយ៉ាវក្នុងការសម្រេចចិត្តជ្រើសរើសប្រភពផ្គត់ផ្គង់វ៉ាក់សាំង។
  13. សម្តេចតេជោ ហ៊ុន សែន បានរំលឹកថា មានវ៉ាក់សាំង មិនអាចគ្រប់គ្រងកូវីដ១៩ បាននោះទេ បើសិនវិធានការចាក់វ៉ាក់សាំងមិនបានត្រឹមត្រូវ។
  14. សម្តេចតេជោ ហ៊ុន សែន ក្រើនរំលឹកគ្រូពេទ្យទទួលសញ្ញាបត្រថ្ងៃនេះ រក្សាកិត្តិនាម «ទ័ពអាវស» តាមរយៈការពង្រឹងក្រមសីលធម៌វិជ្ជាជីវៈជាគ្រូពេទ្យ។
  15. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ជាការសោកស្តាយចំពោះការចំណាយលុយរបស់ប្រទេសនានា ទៅផលិតអាវុធបំផ្លាញជីវិតមនុស្ស។
  16. សម្តេចតេជោ ហ៊ុន សែន ទម្លាយថា សម្តេចជាមនុស្សខ្លាចម្ជុល ទើបមិនព្រមធ្វើពេទ្យតាមការតម្រូវពេលចូលតស៊ូកាលពីជាង ៥០ឆ្នាំមុន។
  17. សម្តេចតេជោ ហ៊ុន សែន ចង់ឱ្យកម្ពុជាសិក្សាផលិតគ្រាប់ភ្នែកសិប្បនិម្មិត ដោយយកបច្ចេកទេសតាមជប៉ុន។
  18. សម្តេចតេជោ ហ៊ុន សែន ទម្លាយថា សម្តេចមានការវះកាត់ចំនួន៤ដង។ វះចុងក្រោយ គឺវះចង្កេះ ដោយប្រើរយៈពេល៥ម៉ោង នៅឆ្នាំ២០១៧។
  19. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ជាការសម្រេចចិត្តដ៏ត្រឹមត្រូវមិនឱ្យយកលុយក្នុងព្រឹត្តិការណ៍ប្រកួតស៊ីហ្គេម។
  20. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា លុយអាចចាយអស់ តែកិត្តិយស និងកេរ្តិ៍ឈ្មោះរបស់ជាតិ គឺចាយមិនអស់ឡើយ។
  21. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កេរ្តិ៍ឈ្មោះកម្ពុជា ពីការរៀបចំស៊ីហ្គេម នឹងបន្សល់រហូតដល់ ១០០ឆ្នាំទៅមុខ។
  22. សម្តេចតេជោ ហ៊ុន សែន ពន្យុះឱ្យក្រុមប្រឆាំងជេរតារាខ្មែរ។ ជេរតារាខ្មែរ ស្មើនឹងបង្កើតជម្លោះជាមួយអ្នកគាំទ្រតារាទាំងនោះផងដែរ។
  23. សម្តេចតេជោ ហ៊ុន សែន បានបង្ហាញក្តីរីករាយយ៉ាងខ្លាំង ចំពោះការរៀបចំព្រឹត្តិការណ៍ប្រកួតស៊ីហ្គេម។
  24. សម្តេចតេជោ ហ៊ុន សែន កោតសរសើរចំពោះសមត្ថភាពកីឡាករបាល់ទះរបស់កម្ពុជា។
  25. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការបិទបញ្ចប់ព្រឹត្តិការណ៍ស៊ីហ្គេម ដូចដកបន្លាចេញពីទ្រូងក្នុងនាមជាអ្នកទទួលខុសត្រូវខ្ពស់លើការងារដឹកនាំរដ្ឋ៕

Fresh News

អត្ថបទទាក់ទង