ខ្មែរប៉ុស្ដិ៍ Close

កម្ពុជាទទួលចំណូលជិត៥៥លានដុល្លារ ពីការលក់ប័ណ្ណជូនភ្ញៀវបរទេសចូលទស្សនាតំបន់អង្គរ នៅ៥ខែដើមឆ្នាំនេះ!

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសុក្រ ទី១ ខែមិថុនា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 33
កម្ពុជាទទួលចំណូលជិត៥៥លានដុល្លារ ពីការលក់ប័ណ្ណជូនភ្ញៀវបរទេសចូលទស្សនាតំបន់អង្គរ នៅ៥ខែដើមឆ្នាំនេះ! កម្ពុជាទទួលចំណូលជិត៥៥លានដុល្លារ ពីការលក់ប័ណ្ណជូនភ្ញៀវបរទេសចូលទស្សនាតំបន់អង្គរ នៅ៥ខែដើមឆ្នាំនេះ!

ភ្ញៀវទេសចរបរទេស ដែលបានទិញប័ណ្ណចូលទស្សនារមណីយដ្ឋានអង្គរនៅរយៈពេល៥ខែដើម ឆ្នាំ២០១៨ មានចំនួន១,២០៦,១៨៨នាក់ កើនឡើងចំនួន ១៣.៤២% បើធៀបនឹងឆ្នាំ២០១៧ ដែលបានចំណូលចំនួន ៥៤,៩៩៣,៣៩១ដុល្លារអាមេរិក កើនឡើង ១៩.៧៨% បើប្រៀបធៀបនឹងឆ្នាំ២០១៧។

របាយការណ៍របស់គ្រឹះស្ថានអង្គរ បានបញ្ជាក់ទៀតថា ថវិកាដែលបានពីការលក់ប័ណ្ណចូលទស្សនាតំបន់អង្គរចំនួន ២,៤១២,៣៧៦ដុល្លារអាមេរិក ត្រូវបានបង់ចូលមូលនិធិមន្ទីរពេទ្យគន្ធបុប្ផា សម្រាប់រយៈពេល៥ខែដំបូងឆ្នាំនេះ។ គ្រឹះស្ថានអង្គរបានឱ្យដឹងទៀតថា សម្រាប់ក្នុងខែឧសភា ឆ្នាំ២០១៨ មានភ្ញៀវទេសចរបរទេសបានទិញប័ណ្ណចូលទស្សនារមណីយដ្ឋានអង្គរមានចំនួន ១៥៥,១៩៦នាក់ កើនឡើង ៥.៥៧% និងបានទទួលចំណូលសរុប ៦,៧៣៨,០៧២ដុល្លារអាមេរិក កើន ១.១៦% បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៧ កន្លងទៅ។ ខែឧសភានេះផងដែរ ចំណូលចំនួន ៣១០,៣៩២ដុល្លារ ត្រូវបានបង់ចូលមូលនីធិមន្ទីរពេទ្យគន្ធបុប្ផា៕

សូមអានសេចក្តីប្រកាសព័ត៌មានរបស់គ្រឹះស្ថានអង្គរចុះថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៨ ខាងក្រោម៖

អត្ថបទទាក់ទង