ខ្មែរប៉ុស្ដិ៍ Close

    លោក មាជ សុវណ្ណារ៉ា និងភ្ញាក់ងារសម្ងាត់ CIA មួយរូបទៀត កំពុងមានវត្តមាននៅកម្ពុជា ដើម្បីបង្កចលាចលនៅពេលតុលាការប្រកាសសាលក្រមលោក កឹម សុខា

    ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី១ ខែមីនា ឆ្នាំ២០២៣ ផ្ទះហ្វេសប៊ុក 2092
    លោក មាជ សុវណ្ណារ៉ា និងភ្ញាក់ងារសម្ងាត់ CIA មួយរូបទៀត កំពុងមានវត្តមាននៅកម្ពុជា ដើម្បីបង្កចលាចលនៅពេលតុលាការប្រកាសសាលក្រមលោក កឹម សុខាលោក មាជ សុវណ្ណារ៉ា និងភ្ញាក់ងារសម្ងាត់ CIA មួយរូបទៀត កំពុងមានវត្តមាននៅកម្ពុជា ដើម្បីបង្កចលាចលនៅពេលតុលាការប្រកាសសាលក្រមលោក កឹម សុខា

    បើតាមទំព័រហ្វេសប៊ុក ខ្ញុំជាសមរង្ស៊ី ដែលបានបង្ហោះផ្សាយនាប៉ុន្មាននាទីមុននេះ គឺក្នុងពេលនេះ មានភ្នាក់ងារសម្ងាត់ CIA ចំនួនពីររូប គឺលោក មាជ សុវណ្ណារ៉ា និងលោក Mark Gibbel ដែលជ្រកក្រោមផ្លាកវិទ្យាស្ថាន ស្រាវជ្រាវនយោបាយ (POLICY RESEARCH INSTITUTE) ស្ថិតនៅទីក្រុង ឡងបិច (Long Beach) កំពុងមានវត្តមាននៅទីក្រុងភ្នំពេញ ដោយពួកគេគ្រោងនឹងរៀបផែនការបង្កចលាចល នៅពេលប្រកាសសាលក្រមលោក កឹម សុខា នៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៣ខាងមុខនេះ។

    ទំព័រហ្វេសប៊ុកដដែលបានអំពាវនាវឱ្យអាជ្ញាធរក្រុងភ្នំពេញ មានការប្រុងប្រយ័ត្នឲ្យមែនទែន ព្រោះជនដែលជាភ្នាក់ងារសម្ងាត់ទាំងពីរនាក់ខាងលើនេះ មានឧបាយកលពិសពុលខ្លាំងណាស់។

    គួរជម្រាបថា ការបង្ហោះផ្សាយរបស់ទំព័រហ្វេសប៊ុក ខ្ញុំជាសមរង្ស៊ី នេះ ត្រូវបានចែកចាយបន្តដោយទំព័រហ្វេសប៊ុករបស់សកម្មជនគាំទ្រគណបក្សប្រឆាំងមួយចំនួនទៀត ដូចជា CNRPO News និង CNRPO Media