ខ្មែរប៉ុស្ដិ៍ Close

អនុប្រធានគណបក្សភ្លើងទៀន ត្រូវបានចាប់ខ្លួនព្រោះតែចេញសែកស្អុយ

ដោយ៖ សាន់ វីតា ​​ | ថ្ងៃចន្ទ ទី១៦ ខែមករា ឆ្នាំ២០២៣ ព័ត៌មានទូទៅ 32
អនុប្រធានគណបក្សភ្លើងទៀន ត្រូវបានចាប់ខ្លួនព្រោះតែចេញសែកស្អុយ អនុប្រធានគណបក្សភ្លើងទៀន ត្រូវបានចាប់ខ្លួនព្រោះតែចេញសែកស្អុយ

លោក ថាច់ សេដ្ឋា អនុប្រធានគណបក្សភ្លើងទៀន ត្រូវបាន កម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ទទួលផែនសន្តិសុខ នៅល្ងាចថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣នេះ ធ្វើការឃាត់ខ្លួនតាមដីការបស់តុលាការក្រោមបទចោទប្រកាន់ មិនបំពេញកាតព្វកិច្ចចំពោះ ឧបករណ៍អាចជួញដូរបាន (ចេញសែកស្អុយ)។

ការចាប់ខ្លួនថ្នាក់ដឹកនាំជាន់ខ្ពស់របស់គណបក្សភ្លើងទៀនរូបនេះ បានធ្វើឡើងតាមដីកាបង្គាប់ឲ្យនាំខ្លួនរបស់លោកស្រី ទិត ដាលីន ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ នេះ។ ក្រោយការចាប់ខ្លួន, លោក ថាច់ សេដ្ឋា ត្រូវបាននាំភ្លាមៗទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តទៀត

តាមដីការបស់តុលាការ បានបង្គាប់ឲ្យសមត្ថកិច្ចនាំខ្លួនលោក ថាច់ សេដ្ឋា មកកាន់សាលាដំបូងរាធានីភ្នំពេញ ឲ្យបានមុនថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៣៕

អត្ថបទទាក់ទង