ខ្មែរប៉ុស្ដិ៍ Close

អភិបាលខេត្តបន្ទាយមានជ័យ ចុះចែកអំណោយជូនប្រជាពលរដ្ឋជួបការលំបាកជាង៤០០គ្រួសារ

ដោយ៖ សាន់ វីតា ​​ | ថ្ងៃព្រហស្បតិ៍ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២ ព័ត៌មានទូទៅ 43
អភិបាលខេត្តបន្ទាយមានជ័យ ចុះចែកអំណោយជូនប្រជាពលរដ្ឋជួបការលំបាកជាង៤០០គ្រួសារ អភិបាលខេត្តបន្ទាយមានជ័យ ចុះចែកអំណោយជូនប្រជាពលរដ្ឋជួបការលំបាកជាង៤០០គ្រួសារ

អភិបាលខេត្តបន្ទាយមានជ័យ ឯកឧត្តម អ៊ុ រាត្រី បានចុះសួរសុខទុក្ខប្រជាពលរដ្ឋ និងផ្តល់អំណោយដល់ពលរដ្ឋចំនួន ៤៥០គ្រួសារ នៅឃុំសិង្ហ ស្រុកអូរជ្រៅ (មកពីឃុំសិង្ហ ៤០០គ្រួសារ ចង្ហា ៥០គ្រួសារ) ជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នារសៀលថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ ។ អំណោយរួមមាន អង្ករ, ទឹកត្រី, ទឹកសុីអុីវ, មី និងភួយ។

ថ្លែងសំណេះសំណាលនាឱកាសនោះ ឯកឧត្តម អ៊ុ រាត្រី បានផ្ដាំផ្ញើការសួរសុខទុក្ខពី សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ដែលតែងតែគិតគូរយកចិត្តទុកដាក់ ពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ មិនទុកអោយបងប្អូនប្រជាពលរដ្ឋលំបាកឡើយ។

ឯកឧត្តមបានបញ្ជាក់ជូនដល់អាជ្ញាធរភូមិ ឃុំ កងកម្លាំង និងមន្ត្រីពាក់ព័ន្ធត្រូវខិតខំបម្រើសេវាជូនពុកម៉ែបងប្អូន ឲ្យបានកាន់តែល្អថែមទៀត ខិតខំយកចិត្តទុកដាក់មើលសុខទុក្ខលំបាក ដោះស្រាយជីវភាពខ្វះខាតរបស់ពួកគាត់ឲ្យអស់លទ្ធភាព ដោះស្រាយមិនបានត្រូវរាយការណ៍មកថ្នាក់លើ និងក្រុមការងារបន្ត និងសូមជូនពរពុកម៉ែបងប្អូនថែរក្សាសុខភាព មានអ្វីកើតឡើងជាយថាហេតុ បញ្ហាខ្វះខាត ជួបទុក្ខលំបាកសូមរាយការណ៍ ផ្តល់ព័ត៌មាន មកជូនអាជ្ញាធរ កងកម្លាំង លោកមេភូមិ។ ឯកឧត្តមអភិបាលខេត្តបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ និងមានកូនគ្រប់អាយុចុះឈ្មោះបោះឆ្នោត សូមជម្រុញឲ្យចុះឈ្មោះបោះឆ្នោតឲកយបានគ្រប់ៗគ្នា៕


អត្ថបទទាក់ទង