ពីថ្ងៃនេះដល់ថ្ងៃទី៨ ខែវិច្ឆិកា, មិនមានភ្លៀងទេ ខណៈខេត្តមណ្ឌលគិរី រតនគិរី ព្រះវិហារ និងឧត្តរមានជ័យ អាចចុះត្រជាក់ដល់ ១៧ អង្សាសេ
ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង ស្តីពីស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២២។
ក្រសួងបញ្ជាក់ថា ក្នុងអំឡុងមួយសប្តាហ៍ខាងមុខនេះ ព្រះរាជាណាចក្រកម្ពុជា នឹងទទួលឥទ្ធិពលពីទ្រនុងសម្ពាធខ្ពស់ (ប្រទេសចិន) និងខ្យល់បក់មកពីទិសឦសាន។ ស្ថានភាពបែបនេះនឹងធ្វើឲ្យ ៖
១. តំបន់ទំនាបកណ្តាល
- សីតុណ្ហភាពអប្បបរមា មានពី ២១-២៣ °C
- សីតុណ្ហភាពអតិបរមា មានពី ៣១-៣៣ °C
- មិនមានភ្លៀងធ្លាក់។ បើមានក៏តិចតួចតែប៉ុណ្ណោះ ។
២. តំបន់ខ្ពង់រាប
- សីតុណ្ហភាពអប្បបរមា មានពី ២០-២២ °C
- សីតុណ្ហភាពអតិបរមា មានពី ៣០-៣២ °C
- មិនមានភ្លៀងធ្លាក់។ ចាប់ពីថ្ងៃទី២-៤ ខែវិច្ឆិកា ធាតុអាកាសនឹងអាចចុះត្រជាក់នៅពេលព្រឹក នៅបណ្តខេត្តមួយចំនួនមាន៖ ខេត្តមណ្ឌលគិរី រតនគិរី ព្រះវិហារ និងខេត្តឧត្តរមានជ័យ ដោយសីតុណ្ហភាពអប្បបរមាមានពី១៧-១៨ °C។
៣. តំបន់មាត់សមុទ្រ
- សីតុណ្ហភាពអប្បបរមាមានពី ២១-២៣ °C
- សីតុណ្ហភាពអតិបរមាមានពី ៣១-៣៣ °C
- មិនមានភ្លៀងធ្លាក់។ បើមានក៏តិចតួចតែប៉ុណ្ណោះ។
ក្រសួងសូមអំពាវនាវដល់បងប្អូន មានការប្រុងប្រយ័ត្ន ចំពោះធាតុអាកាសចុះត្រជាក់៕