ខ្មែរប៉ុស្ដិ៍ Close

ប្រសាសន៍សំខាន់ៗសម្តេចតេជោ ហ៊ុន សែន បន្តជួបសំណេះសំណាលជាមួយពលរដ្ឋស្ម័គ្រចិត្តរើចេញពីតំបន់រមណីយដ្ឋានអង្គរ ទៅរស់នៅតំបន់ពាក់ស្នែង

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសៅរ៍ ទី២២ ខែតុលា ឆ្នាំ២០២២ ទស្សនៈ - នយោបាយ 57
ប្រសាសន៍សំខាន់ៗសម្តេចតេជោ ហ៊ុន សែន បន្តជួបសំណេះសំណាលជាមួយពលរដ្ឋស្ម័គ្រចិត្តរើចេញពីតំបន់រមណីយដ្ឋានអង្គរ ទៅរស់នៅតំបន់ពាក់ស្នែង ប្រសាសន៍សំខាន់ៗសម្តេចតេជោ ហ៊ុន សែន បន្តជួបសំណេះសំណាលជាមួយពលរដ្ឋស្ម័គ្រចិត្តរើចេញពីតំបន់រមណីយដ្ឋានអង្គរ ទៅរស់នៅតំបន់ពាក់ស្នែង

នៅព្រឹកថ្ងៃសៅរ៍ ទី២២ ខែតុលា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបន្តអញ្ជើញជួបសំណេះសំណាលជាមួយ ប្រជាពលរដ្ឋប្រមាណ ៣,២០០គ្រួសារបន្ថែមទៀត ដែលជាអ្នកស្ម័គ្រចិត្តរើលំនៅឋានចេញពីរមណីយដ្ឋានអង្គរ ទៅរស់នៅតំបន់ពាក់ស្នែង។

តំបន់អភិវឌ្ឍន៍ពាក់ស្នែង ស្ថិតនៅក្នុងឃុំពាក់ស្នែង ស្រុកអង្គរធំ ខេត្តសៀមរាប។ តំបន់អភិវឌ្ឍន៍ពាក់ស្នែង ជាកន្លែងថ្មីមួយទៀត បន្ទាប់ពីតំបន់អភិវឌ្ឍន៍រុនតាឯក ដែលរាជរដ្ឋាភិបាលរៀបចំបង្កើតជាភូមិឋាន និងបែងចែកដីធ្លីជូនប្រជាពលរដ្ឋស្ម័គ្រចិត្តរើចេញពីរមណីយដ្ឋានអង្គរ និងតំបន់គ្រប់គ្រងដោយអាជ្ញាធរជាតិអប្សរា។

តំបន់អភិវឌ្ឍន៍ពាក់ស្នែងមានចម្ងាយប្រមាណជា ២០គីឡូម៉ែត្រ ពីតំបន់អង្គរ។ រាជរដ្ឋាភិបាលនឹងកសាងហេដ្ឋារចនាសម្ព័ន្ធនានាមិនខុសពីតំបន់អភិវឌ្ឍន៍រុនតាឯកនោះឡើយ ដើម្បីគាំទ្រដល់ការរស់នៅរបស់់ប្រជាពលរដ្ឋ។

ក្នុងឱកាសជួបសំណេះសំណាលសម្តេចតេជោ ហ៊ុន សែន បានថ្លែងសំណេះសំណាលប្រមាណ១ម៉ោង៣០នាទី, ខាងក្រោមជាខ្លឹមសារសំខាន់ៗ៖

  1. សម្តេចតេជោ ហ៊ុន សែន ចាប់ផ្តើមថ្លែងសំណេះសំណាលជាមួយ ប្រជាពលរដ្ឋប្រមាណ ៣,២០០គ្រួសារបន្ថែមទៀត ដែលជាអ្នកស្ម័គ្រចិត្តរើលំនៅឋានចេញពីរមណីយដ្ឋានអង្គរ ទៅរស់នៅតំបន់ពាក់ស្នែង នៅព្រឹកថ្ងៃសៅរ៍ ទី២២ ខែតុលា ឆ្នាំ២០២២
  2. សម្តេចតេជោ ហ៊ុន សែន បានរំលឹកថា តំបន់ពាក់ស្នែងជាសមរភូមិដ៏ស្រួចស្រាវមួយជាមួយខ្មែរក្រហម។ ក្នុងនោះក្រោយកិច្ចចរចាសន្តិភាពទីក្រុងប៉ារីស មានពលរដ្ឋអូស្ត្រាលី ត្រូវបានខ្មែរក្រហមចាប់ខ្លួន និងសម្លាប់ផងដែរ។
  3. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ពេលនេះតំបន់ពាក់ស្នែងក្លាយជាតំបន់អភិវឌ្ឍន៍សម្រាប់ប្រជាពលរដ្ឋរើសចេញពីតំបន់រមណីយដ្ឋានអង្គរ។
  4. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការចាកចេញពីតំបន់រមណីយដ្ឋានអង្គរ គឺជាការសម្រេចចិត្តដ៏ឈ្លាសវៃ។
  5. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ព្រះបដិមារបស់កម្ពុជាជាច្រើនបានបង្ហាញខ្លួន ក្រោយពេលតំបន់រមណីយដ្ឋានត្រូវបានរៀបចំ។
  6. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រាជរដ្ឋាភិបាលយកចិត្តទុកដាក់ខ្ពស់ចំពោះភូមិឋានថ្មីរបស់ប្រជាពលរដ្ឋ មិនមែនយកពលរដ្ឋមកទុកចោលនោះឡើយ។
  7. សម្តេចតេជោ ហ៊ុន សែន បានថ្លែងបង្ហាញក្តីសង្ឃឹមថា នៅឆ្នាំ២០២៣ គណបក្សប្រជាជនកម្ពុជា បន្តទទួលបានជោគជ័យលើការបោះឆ្នោត ហើយពលរដ្ឋចេញពីរមណីយដ្ឋានអង្គរ នៅតែបន្តការគាំទ្រគណបក្សប្រជាជន។
  8. សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណលោកបណ្ឌិត រ័ត្ន សណ្តាប់ ដែលបានស្រាវជ្រាវប្រវត្តិពាក់ព័ន្ធតំបន់ពាក់ស្នែង។
  9. សម្តេចតេជោ ហ៊ុន សែន បានឱ្យដឹងថា មានផ្លូវ២ខ្សែកាត់តំបន់ពាក់ស្នែង ត្រូវបានសិក្សាសាងសង់។ ក្នុងនោះផ្លូវមួយមានប្រវែងជាង ៥៥គីឡូម៉ែត្រ តម្លៃ ៤៦លានដុល្លារ និងមួយខ្សែទៀតប្រវែង ៤៦គីឡូម៉ែត្រ គ្រោងប្រើថវិកាជាង ៩៤លានដុល្លារ។
  10. សម្តេចតេជោ ហ៊ុន សែន ណែនាំឱ្យសង់ប៉ាឆានៅវត្តក្នុងតំបន់អភិវឌ្ឍន៍រុនតាឯក និងពាក់ស្នែង ដើម្បីសម្រួលប្រជាពលរដ្ឋរៀបចំបូជាសព និងធ្វើបុណ្យទាន។
  11. សម្តេចតេជោ ហ៊ុន សែន សម្រេចឱសាងសង់ហេដ្ឋារចនាសម្ព័ន្ធនានា នៅតំបន់ពាក់ស្នែង រួមមានផ្លូវ មន្ទីរពេទ្យ សាលារៀន និងផ្សារទំហំប្រមាណ ៣.៥ហិកតា។
  12. សម្តេចតេជោ ហ៊ុន សែន ប្រកាសចុះជួបប្រជាពលរដ្ឋនៅខេត្តកំពង់ធំ នៅថ្ងៃទី២៩ ខែតុលា ដើម្បីចែកពូជស្រូវ និងស្បៀងអាហារ។
  13. សម្តេចតេជោ ហ៊ុន សែន ថ្លែងអំណរគុណសម្តេចព្រះសង្ឃ នៃគណៈសង្ឃនាយក និងសប្បុរសជននានា ដែលបានឧបត្ថម្ភស្បៀង និងថវិកានានា ដើម្បីដោះស្រាយបញ្ហាគ្រោះទឹកជំនន់។
  14. សម្តេចតេជោ ហ៊ុន សែន បានណែនាំដល់អាជ្ញាធរតាមខេត្តនានា ឱ្យចាត់ចែងចែកស្បៀង និងថវិកាជូនពលរដ្ឋរងគ្រោះ ដោយមិនចាំបាច់រងចាំវត្តមានសម្តេចទេ។
  15. សម្តេចតេជោ ហ៊ុន សែន ផ្តាំទៅប្រជាពលរដ្ឋរើទៅនៅពាក់ស្នែងថា បើដីធ្វើមិនទាន់រួច ហើយគ្មានអ្នកទៅដឹកទេ កុំចេញពីលំនៅឋានចាស់។
  16. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ដីចែកជូនប្រជាពលរដ្ឋនៅតំបន់រុនតាឯក និងពាក់ស្នែង មិនមែនជាដីសង្គមកិច្ចទេ គឺជាដីកម្មសិទ្ធិរបស់ប្រជាពលរដ្ឋ។
  17. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅភូមិព្រះដាក់បើទោះបីមិនឱ្យរើចេញ តែក៏មិនត្រូវឱ្យមានសំណង់អ្វីទៀតនោះដែរ។
  18. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការតភ្ជាប់បណ្តាញទឹកស្អាតប្រវែងជាង ៣៤គីឡូម៉ែត្រ អស់ថវិកា ៦លានដុល្លារ។
  19. សម្តេចតេជោ ហ៊ុន សែន ជារឿងលំបាករកណាស់លើពិភពលោក ដែលគណបក្សនយោបាយមួយរស់នៅជួបជុំគ្នាជិតកន្លះសវត្សរ៍ ដូចជាគណបក្សប្រជាជនកម្ពុជា។
  20. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ថវិកាជាង ១៧ពាន់លានរៀល ត្រូវបានឧបត្ថម្ភជូនស្ត្រីមានផ្ទៃពោះ។
  21. សម្តេចតេជោ ហ៊ុន សែន បានឱ្យដឹងថា គិតចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០១៨ មានកម្មការិនីជាង ៣៣ម៉ឺននាក់ បានសម្រាលកូន។ រដ្ឋបានផ្តល់ថវិកាឧបត្ថម្ភកម្មការិនីសម្រាលកូនសរុបជាង ១៣៣ពាន់លានរៀល៕

Fresh News

អត្ថបទទាក់ទង