ខ្មែរប៉ុស្ដិ៍ Close

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសអញ្ជើញប្តូរព័ត៌មានថ្ងៃខែឆ្នាំកំណើតក្នុងបញ្ជីបោះឆ្នោត

ដោយ៖ លី វិទ្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី២០ ខែតុលា ឆ្នាំ២០២២ ទស្សនៈ - នយោបាយ 33
ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសអញ្ជើញប្តូរព័ត៌មានថ្ងៃខែឆ្នាំកំណើតក្នុងបញ្ជីបោះឆ្នោត ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសអញ្ជើញប្តូរព័ត៌មានថ្ងៃខែឆ្នាំកំណើតក្នុងបញ្ជីបោះឆ្នោត

នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២០ ខែតុលា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញប្តូរព័ត៌មានថ្ងៃខែឆ្នាំកំណើតក្នុងបញ្ជីឈ្មោះបោះឆ្នោត ដោយប្តូរពីថ្ងៃទី០៤ ខែមេសា ឆ្នាំ១៩៥១ ទៅថ្ងៃទី០៥ ខែសីហា ឆ្នាំ១៩៥២វិញ។

នៅក្នុងឱកាសនោះសម្តេចតេជោ ហ៊ុន សែន ថ្លែងសារពិសេស និងធ្វើសន្និសីទសារព័ត៌មានដែលមានខ្លឹមសារសំខាន់ៗដូចខាងក្រោម៖

  1. សម្តេចតេជោ ចោទសួរថា តើអាចក្លាយជាអ្នកដឹកនាំប្រទេសយ៉ាងម៉េចទៅ បើមិនទាន់កាន់អំណាចផង ខ្លួនចុះកិច្ចព្រមព្រៀងប្រគល់ឱ្យបរទេសនូវដែនដីកម្ពុជា?
  2. សម្តេចតេជោ ហ៊ុន សែន ជំរុញឱ្យពលរដ្ឋត្រូវមើលឱ្យឃើញអំពីសារជាតិក្បត់ជាតិ របស់ទណ្ឌិត សម រង្ស៉ី
  3. សម្តេចតេជោ កុំថាឡើយអ្នកឯងមិនកាន់អំណាច សូម្បីតែខ្ញុំកាន់អំណាចបើហ៊ានចុះហត្ថលេខាឱ្យទឹកដីទៅប្រទេសណាមួយ ខ្ញុំក៏នឹងជាប់ទោសធ្ងន់ធ្ងរដូចគ្នា
  4. សម្តេចតេជោ ហ៊ុន សែន ចាត់ទុកថា សាលក្រមកាត់ទោស សម រង្ស៉ី មួយជីវិត គឺត្រឹមត្រូវបំផុត
  5. សម្តេចតេជោ ហ៊ុន សែន ប្រកាសថា សម្តេចមិនត្រឹមតែមិនលើកលែងឱ្យនោះទេ ថែមទាំងដាក់ចេញចលនាកម្ចាត់ចោលនូវនយោបាយជ្រុលនិយមទណ្ឌិត សម រង្ស៉ី ផងដែរ
  6. សម្តេចតេជោ ហ៊ុន សែន ប្រកាសកំដរការប៉នប៉ងផ្តួលរំលំរបស់ ទណ្ឌិត សម រង្ស៉ី រហូតដល់ចប់
  7. សម្តេចតេជោ ហ៊ុន សែន៖ ក្នុងយុទ្ធសាស្ត្រនយោបាយ កាលមុនខ្ញុំប្រើ៥ គឺយុទ្ធសាស្ត្រឌីហ្វីត តែពេលនេះខ្ញុំប្រើតែ២ទេ គឺ Isolate និង Finish
  8. សម្តេចអំពាវនាវឱ្យមន្ត្រីអត្រាកូលដ្ឋាន ជួយសម្រួលឯកសារសម្រាប់ការបោះឆ្នោតប្រជាពលរដ្ឋ ឱ្យទាន់ពេលវេលា
  9. សម្តេចតេជោ ហ៊ុន សែន ថ្លែងអំណរគុណដល់ធនាគារជាតិ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលបានផ្តល់ការអនុគ្រោះដល់ប្រជាពលរដ្ឋ ដែលរងគ្រោះដោយទឹកជំនន់
  10. សម្តេចតេជោ ហ៊ុន សែន ប្រកាសថា កម្លាំងរបស់ក្រុមក្បត់ជាតិ ដែលចង់ផ្តួលរំលំរាជរដ្ឋាភិបាល មិនមានសមត្ថភាពណាដូចខ្មែរក្រហមនោះទេ
  11. សម្តេចតេជោ ហ៊ុន សែន៖ ជោគជ័យរបស់ជនក្បត់ជាតិ សម រង្ស៉ី មានតែមួយគត់ គឺមិនបានបង់ឱ្យខ្ញុំ១អឺរ៉ូ ចំណែកខ្ញុំអ្វីដែលចង់បាន គឺនៅក្នុងការបរិយាយរបស់សាលក្រម
  12. សម្តេចតេជោ ហ៊ុន សែន៖ នៅក្នុងសាលក្រមបារាំងមាន២ចំណុច ដែលគួរឱ្យចាប់អារម្មណ៍ គឺម្ខាងជារឿងសមាមាត្ររវាងអ្នកមានអំណាច និងប្រជាពលរដ្ឋ និងម្ខាងទៀតទាក់ទងនឹងច្បាប់របស់អឺរ៉ុប
  13. សម្តេចតេជោ ហ៊ុន សែន រំលឹកថា ជីតា លោក សម រង្ស៉ី ឈ្មោះ សម ញាណ ធ្លាប់ឈរឈ្មោះនៅក្នុងគណបក្សប្រជាជនកម្ពុជា នៅឆ្នាំ១៩៥៥
  14. សម្តេចតេជោ ហ៊ុន សែន៖ អាចោរក្បត់ជាតិ សម រង្ស៉ី មានកំហុសនយោបាយធំ២ គឺទី១៖ នាំមនុស្សរត់ទៅក្រៅស្រុក ដែលធ្វើឱ្យក្បាលម៉ាស៊ីននយោបាយពួកប្រឆាំងដាច់អស់ និងទី២៖ គឺដកមនុស្សចេញពី គ.ជ.ប។
  15. សម្តេចតេជោ ហ៊ុន សែន ប្រាប់ លោក សម រង្ស៉ី ខុសខ្លួនឯងកុំបន្ទោសគេ ហើយបន្តល្ងង់បែបនេះតទៅទៀតទៅ៕

Fresh News

អត្ថបទទាក់ទង