តោះមកទស្សនា ល្ខោនទំនើបចម្រុះរឿង “អច្ឆរិយអង្គរ” នៅថ្ងៃទី ១ ខែក្រោយ
ទស្សនីយភាពល្ខោនទំនើបចម្រុះរឿង “អច្ឆរិយអង្គរ” ដែលឆ្លុះបង្ហាញពីភាពអស្ចារ្យនៃសម្បត្តិបេតិកភណ្ឌពិភពលោករបស់ខ្មែរយើង នឹងចេញសម្ដែងជូនបងប្អូនប្រជាពលរដ្ឋនៅថ្ងៃទី ០១ មិថុនា ២០១៨ នេះហើយ។
តាមការជូនដំណឹងរបស់ សហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ បានឲ្យដឹងថា ការសម្ដែងដ៏អស្ចារ្យពីល្ខោនចម្រុះខាងលើ នៅថ្ងៃនោះ មានបែងចែកជា២វេនគឺ លើកទី១ ចាប់ពីម៉ោង ១៤:០០ រសៀល និងលើកទី២ចាប់ពីម៉ោង ១៧:០០ល្ងាចតទៅ។ ទីតាំងការសម្ដែង គឺធ្វើឡើងនៅសាលសន្និសីទកោះពេជ្រ។
ការសម្ដែងដ៏អស្ចារ្យនេះ ត្រូវបានចាត់ទុកថា គឺជាការរួមចំណែកលើកស្ទួយតម្លៃ ការយល់ដឹង និងការផ្សព្វផ្សាយអំពីមរតកវប្បធម៌សម័យអង្គរនៃយើងទៅកាន់ប្រជាពលរដ្ឋ និងពិភពលោក។ ស.ស.យ.ក ជូនដំណឹងទៀតថា ការសម្ដែង នឹងបើកឲ្យប្រិយមិត្តចូលទស្សនាដោយសេរី។ យ៉ាងណាក៏ដោយ សំបុត្រដែលត្រៀមចែកជូនដោយឥតគិតថ្លៃនាពេលនោះ គឺមានកំណត់…!