ខ្មែរប៉ុស្ដិ៍ Close

    សម្ដេចតេជោ ហ៊ុន សែន ចេញអនុក្រឹត្យផ្លាស់ប្ដូរអភិបាលស្រុកកៀនស្វាយ និងអភិបាលស្រុកស្អាង ខេត្តកណ្ដាល

    ដោយ៖ សាន់ វីតា ​​ | ថ្ងៃអង្គារ ទី៥ ខែកក្កដា ឆ្នាំ២០២២ ព័ត៌មានទូទៅ 1445
    សម្ដេចតេជោ ហ៊ុន សែន ចេញអនុក្រឹត្យផ្លាស់ប្ដូរអភិបាលស្រុកកៀនស្វាយ និងអភិបាលស្រុកស្អាង ខេត្តកណ្ដាលសម្ដេចតេជោ ហ៊ុន សែន

    សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានចេញអនុក្រឹត្យតែងតាំងមន្ដ្រីរាជការ ចំនួន២រូប ដោយម្នាក់ឲ្យកាន់តំណែងជាអភិបាលស្រុកស្អាង និងម្នាក់កាន់តំណែងជាអភិបាលស្រុកកៀនស្វាយ ខេត្តកណ្ដាល។ នេះបើយោងតាមអនុក្រឹត្យតែងតាំងមន្ដ្រីរាជការ ដែលចុះហត្ថលេខាដោយសម្តេចតេជា នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២។

    មន្ដ្រីរាជការ២រូប ដែលត្រូវបានសម្ដេចតេជោ ហ៊ុន សែន ចេញអនុក្រឹត្យតែងតាំងនោះរួមមាន៖

    – ទី១៖ លោក ឡូវ សុខសាន ឲ្យកាន់តំណែងជាអភិបាលស្រុកកៀនស្វាយ
    – ទី២៖ លោក ជឺ គីមហៃ ឲ្យកាន់តំណែងជាអភិបាលស្រុកស្អាង។

    បច្ចុប្បន្នលោក ជឺ គីមហៃ ជាអភិបាលរងស្រុកស្អាង ខណៈលោក ឡូវ សុខសាន ជាអភិបាលរងស្រុកកៀនស្វាយ៕

    អត្ថបទទាក់ទង