ខ្មែរប៉ុស្ដិ៍ Close

បងប្អូនយើងបែកគ្នាដោយពុំបានលាគ្នា និងនិយាយជាមួយគ្នាសូម្បីមួយម៉ាត់

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសុក្រ ទី៦ ខែឧសភា ឆ្នាំ២០២២ ផ្ទះហ្វេសប៊ុក 22

សម្តេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២២នេះបានបង្ហោះរូបថតមួយសន្លឹកជាមួយបងប្រុសបង្កើតរបស់សម្តេច គឺឯកឧត្តម ហ៊ុន ណេង ដែលរូបនេះជារូបដែលសម្តេចតេជោ ដាក់ជា Wallpaper នៅក្នុងទូរស័ព្ទសម្តេចទៀតផង ដោយភ្ជាប់ជាមួយអត្ថន័យថា «បងប្អូនយើងបែកគ្នាដោយពុំបានលាគ្នា និងនិយាយជាមួយគ្នាសូម្បីមួយម៉ាត់។ បែកគ្នាលើកនេះបែកជារៀងរហូតហើយមិនអាចជួបគ្នាវិញបានទេ»។

ការបង្ហោះនេះធ្វើឡើងនៅក្នុងទំព័រ Facebook និងគណនី Instagram របស់សម្តេចផ្ទាល់។

សូមជម្រាបផងដែរថា ឯកឧត្តម ហ៊ុន ណេង សមាជិកអចិន្ត្រៃយ៍រដ្ឋសភា និងជាអ្នកតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ចាម ត្រូវជាបងប្រុសរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានទទួលមរណភាព ដោយជំងឺបេះដូង នៅរសៀលថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២២នេះ ក្នុងជន្មាយុ ៧៣ឆ្នាំ៕

អត្ថបទទាក់ទង