ខ្មែរប៉ុស្ដិ៍ Close

ក្រសួងអប់រំអំពាវនាវឱ្យសាធារណជន ចូលរួមឧបត្ថម្ភដល់ជ័យលាភីសិស្សពូកែទូទាំងប្រទេស

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសុក្រ ទី២២ ខែមេសា ឆ្នាំ២០២២ ព័ត៌មានទូទៅ 61
ក្រសួងអប់រំអំពាវនាវឱ្យសាធារណជន ចូលរួមឧបត្ថម្ភដល់ជ័យលាភីសិស្សពូកែទូទាំងប្រទេស លោក ហង់ ជួនណារ៉ុន

លោកបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានចេញមកអំពាវនាវដល់សប្បុរសជនក្នុងនិងក្រៅប្រទេស ឱ្យចូលរួមជួយឧបត្ថម្ភជាថវិកា ឬរង្វាន់លើកទឹកចិត្តផ្សេងៗដល់ជ័យលាភីសិស្សពូកែទូទាំងប្រទេស ផ្នែកអក្សរសិល្ប៍ខ្មែរ គណិតវិទ្យា និងរូបវិទ្យា សំដៅជំរុញចលនានេះឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់នៅឆ្នាំក្រោយៗជាបន្តបន្ទាប់។

គួរបញ្ជាក់ថា ការប្រឡងសិស្សពូកែទូទាំងប្រទេស ផ្នែកអក្សរសិល្ប៍ខ្មែរ គណិតវិទ្យា និងរូបវិទ្យាថ្នាក់ទី៩ និង១២ នឹងចាប់ផ្តើមចាប់នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២ នៅវិទ្យាល័យ១០មករា ១៩៧៩ នៅឯខេត្តសៀមរាប៕

អត្ថបទទាក់ទង