ខ្មែរប៉ុស្ដិ៍ Close

    ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងឱកាសអញ្ជើញអភិសេករូបសំណាក ព្រះថោង-នាងនាគ

    ដោយ៖ លី វិទ្យា ​​ | ថ្ងៃសៅរ៍ ទី១៦ ខែមេសា ឆ្នាំ២០២២ ទស្សនៈ - នយោបាយ 1165
    ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងឱកាសអញ្ជើញអភិសេករូបសំណាក ព្រះថោង-នាងនាគប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងឱកាសអញ្ជើញអភិសេករូបសំណាក ព្រះថោង-នាងនាគ

    នៅព្រឹកថ្ងៃសៅរ៍ ទី១៦ ខែមេសា ឆ្នាំ២០២២ ដែលជាថ្ងៃវារៈឡើងស័ក នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីអភិសេករូបសំណាកព្រះថោង-នាងនាគ។

    នៅក្នុងឱកាសនោះសម្តេចតេជោ ហ៊ុន សែន បានថ្លែងសុន្ទរកថាប្រមាណ៤០នាទី, ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់សម្តេចតេជោ៖

    1. សម្តេចតេជោ ហ៊ុន សែន ចាប់ផ្តើមថ្លែងសុន្ទរកថាសំណេះសំណាល ក្នុងពិធីអភិសេករូបសំណាកព្រះថោងតោងស្បៃនាងនាគ
    2. សម្តេចតេជោ ហ៊ុន សែន កោតសរសេរលើឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា និងក្រុមការងារ ដែលបានរៀបចំរូបសំណាកព្រះថោងតោងស្បៃនាងនាគ នៅខេត្តព្រះសីហនុ នាពេលនេះ
    3. សម្តេចតេជោ ហ៊ុន សែន ថ្លែងថា ក្រុងព្រះសីហនុ ជាក្រុងមួយដែលបង្កើតឡើងដោយ អតីតព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ
    4. សម្តេចតេជោ ហ៊ុន សែន អះអាងថា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ពេញចិត្តជាខ្លាំងចំពោះរូបភាពព្រះថោងនាងនាគ
    5. សម្តេចតេជោ ហ៊ុន សែន រំលឹកអំពីដើមកំណើតនៃប្រពៃណីព្រះថោងតោងស្បៃនាងនាគ
    6. សម្តេចតេជោ ហ៊ុន សែន ថ្លែងថា នៅថ្ងៃទី០២ នៃបុណ្យចូលឆ្នាំម្សិលមិញមានពលរដ្ឋជាង១.៥លាននាក់ដើរកម្សាន្តនៅទូទាំងប្រទេស
    7. សម្តេចតេជោ ហ៊ុន សែន ថ្លែងថា ម្សិលមិញមានអ្នកឆ្លងជំងឺកូវីដ-១៩ នៅកម្ពុជា ត្រឹមតែ១២នាក់ប៉ុណ្ណោះ
    8. សម្តេចតេជោ ហ៊ុន សែន ថ្លែងថា សម្តេចគ្មានបំណងដាក់បម្រាមណាមួយទៅលើការលេងកម្សាន្តនោះទេ សូមអាជ្ញាធរកុំឱ្យអនុវត្តវិធានការសុខាភិបាល សម្រាប់ការលេងកម្សាន្តនៅបុណ្យចូលឆ្នាំនេះ
    9. សម្តេចតេជោ ហ៊ុន សែន រំលឹកអំពីសម្តេចធ្លាក់ខ្លួនពិការភ្នែក កាលពីអំឡុងបុណ្យចូលឆ្នាំ កាលពីសម័យសង្គ្រាមជាង៤០ឆ្នាំមុន
    10. សម្តេចតេជោ ហ៊ុន សែន មិនចង់ឱ្យយុវជនខ្មែររងគ្រោះដោយសារសង្គ្រាម ដូចជំនាន់យុវភាពរបស់សម្តេចនោះទេ
    11. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សន្តិភាពមានតម្លៃខ្លាំងណាស់ កុំចាំមានសង្គ្រាមទើបស្រែករកសន្តិភាព
    12. សម្តេចតេជោ ហ៊ុន សែន ថ្លែងថា យើងទាំងអស់គ្នាត្រូវរួមគ្នាការពារសន្តិភាព ទោះបីជាអ្នកនោះនៅក្នុងគណបក្សណាក៏ដោយ ចំណុចរួមគ្នា គឺការពារសន្តិភាព
    13. សម្តេចតេជោ ហ៊ុន សែន ថ្លែងថា ទោះបីជាមានខេត្ត៤ អនុញ្ញាតឱ្យប្រជាជនជ្រើសរើសក្នុងការពាក់ ឬមិនពាក់ម៉ាស់ ប៉ុន្តែ៣ថ្ងៃនេះ នៃបុណ្យចូលឆ្នាំថ្មី គឺភាគច្រើនមិនមានការពាក់ម៉ាស់នោះទេ
    14. សម្តេចតេជោ ហ៊ុន សែន បន្តអំពាវនាវដល់ពលរដ្ឋ បន្តអនុវត្តវិធានការសុខាភិបាល ទោះបីជាសម្តេចអំពាវនាវឱ្យអាជ្ញាធរកុំអនុវត្តវិធានការលើពលរដ្ឋ ដែលមិនអនុវត្តវិធានការសុខាភិបាលក៏ដោយ
    15. សម្តេចតេជោ ហ៊ុន សែន សង្ឃឹមថា ពលរដ្ឋដែលមិនបានចាក់វ៉ាក់សាំង នឹងអាចទទួលយកវ៉ាក់សាំងនៅតាមទីតាំងដែលអាជ្ញាធររៀបចំ នៅតាមកន្លែងកម្សាន្តមួយចំនួន នៅថ្ងៃចុងក្រោយ នៃបុណ្យចូលឆ្នាំ
    16. សម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យពលរដ្ឋទាំងអស់គោរពច្បាប់ចរាចរណ៍ទាំងអស់គ្នាជាពិសេសឱកាសបុណ្យចូលឆ្នាំ ព្រោះថាកូវីដ-១៩ មិនមានអ្នកស្លាប់ទេ តែគ្រោះថ្នាក់ចរាចរណ៍ស្លាប់មនុស្សរាល់ថ្ងៃ
    17. សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់អាជ្ញាធរ យកចិត្តទុកដាក់បង្កើនការការពារពលរដ្ឋ ដែលដើរកម្សាន្តនៅក្នុងឱកាសបុណ្យចូលឆ្នាំ ហើយសម្តេចក៏បានកោតសរសើរផងដែរចំពោះអាជ្ញាធរ ក្នុងការការពារផ្ទះសម្បែង និងពលរដ្ឋ ២ថ្ងៃមកនេះបានយ៉ាងល្អប្រសើរ
    18. សម្តេចតេជោ ហ៊ុន សែន ថ្លែងថា តាមការគណនា ការដើរកម្សាន្តរបស់ពលរដ្ឋអំឡុងបុណ្យចូលឆ្នាំនៅឆ្នាំនេះ មានចំនួនច្រើនជាងការដើរកម្សាន្តកាលពីមុនកូវីដ-១៩ ទៅទៀត
    19. សម្តេចតេជោ ហ៊ុន សែន ជូនពរជនរួមជាតិនៅក្នុង និងក្រៅប្រទេស ទទួលបានសេចក្តីសុខ ចម្រើនរុងរឿង ជាមួយពុទ្ធពរ៥ប្រការ ក្នុងឱកាសឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំខាល ព.ស ២៥៦៦

    Fresh News

    អត្ថបទទាក់ទង