ខ្មែរប៉ុស្ដិ៍ Close

មកស្គាល់ «ពស់ដែកចា»

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអង្គារ ទី១៥ ខែមីនា ឆ្នាំ២០២២ ផ្ទះហ្វេសប៊ុក 76
មកស្គាល់ «ពស់ដែកចា» មកស្គាល់ «ពស់ដែកចា»

ពស់ដែកចា ឬហៅម្យ៉ាងទៀតថា «ពស់វែកអាចម៍ក្របី» ជាប្រភេទពស់ដែលកាចសាហាវណាស់ ពេលចឹកលើរាងកាយរបស់មនុស្សភ្លាម នឹងរលួយសាច់ ហើយបណ្ដាលឱ្យស្លាប់ភ្លាមៗនៅនឹងកន្លែងតែម្ដង។ នេះបើតាមការសរសេរនៅលើទំព័រហ្វេសប៊ុក ចែករំលែកចំណេះដឹង

ទំព័រហ្វេសប៊ុកនេះបានសរសេរយ៉ាងដូច្នេះថា៖

🐍ពស់នេះឈ្មោះពិតប្រាកដវែកអាចម៍ក្របី🐍ពេលវាចឹកធ្វើឲរលួយសាច់ នឹងស្លាប់ភ្លាមៗ វារស់នៅជាមួយឈ្លើងក្រាំងក្នុងដីសើមៗ នឹងដីមមោក🍀🌴តាមមាត់បឹងខ្ញុំធ្លាប់ឃើញម្តងកាលពីជាង១០ឆ្នាំមុន វាអាចនឹងមានតិចបំផុតនៅក្នុងស្រុកយើង កាលនោះឆ្កែខ្ញុំពីរក្បាលគ្រាន់តែឃើញវាគឺទន់ជើងមុខថ្ងូរទៅណាមិនរួចតែម្តង វាអាចជាប្រភេទពស់ដែលគ្រោះថ្នាក់បំផុត កន្ទុយវាបើកពពែផុតពីដី ក្បាលវារាបស្មើរនឹងដីហើយមាន​ឥរិយាបទកាចសាហាវណាស់ សូម្បីតែឆ្កែក៏ចាញ់ក្រាបវាដែរស្រុកខ្ញុំគេហៅពស់ ដែកចា🐍 វាការពារកន្ទុយជាងក្បាល។ បើទោះជា វាត្រូវមុជចូលទៅក្នុងដី ក៍ក្បាលរបស់វានៅក្បែរកន្ទុយជានិច្ច🐍🐍

អត្ថបទទាក់ទង