ខ្មែរប៉ុស្ដិ៍ Close

ប្រវត្តិឈ្មោះ​ស្រុក​ និងប្រាសាទ «បន្ទាយស្រី»

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអាទិត្យ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២២ វប្បធម៌ & ប្រវត្តិសាស្រ្ដ 47
ប្រវត្តិឈ្មោះ​ស្រុក​ និងប្រាសាទ «បន្ទាយស្រី» RFI

បន្ទាប់ពី​បាន​លើកឡើង​ពីភូមិនិងឃុំ​ «ព្រះដាក់ ឬ ប្រដាក» ​ក្នុង​ខេត្ត​សៀមរាបរួចមក ​ហេង ឧត្តម បន្ត​ដំណើរ​ទៅមុខទៀត រហូត​ដល់​ប្រាសាទ និង​ស្រុក​បន្ទាយស្រី។ ​ហេតុអ្វី បាន​ជាគេ​ហៅឈ្មោះ​ប្រាសាទ និងស្រុក​ នេះ ឈ្មោះថា «បន្ទាយស្រី» ?

នៅក្នុង​កម្មវិធីចាក់ផ្សាយ​នេះ មាន​សម្ភាស​យុវជន​ និងអ្នក​ធ្វើការ​ ហើយរស់នៅ​ស្រុក​ បន្ទាយស្រី ផ្ទាល់​ពីការ​យល់ឃើញ​របស់ពួក​គេចំពោះឈ្មោះ​ស្រុក និងប្រាសាទ ទីនេះ។ អភិបាល​ស្រុក ក៏​ចូលរួម​យោបល់​ដែរ។

យើង​មាន​អ្នក​ជំនាញ ដើម្បីបំភ្លឺ គឺ​ លោក ញឹម សុធាវិន្ទ អ្នក​ស្រាវជ្រាវប្រវត្តិសាស្ត្រ និង​បុរាណវិទ្យា និង​លោក វ៉ាន់ វី គ្រូបង្រៀន​ភាសាវិទ្យា នៅសកលវិទ្យាល័យ​ភូមិន្ទភ្នំពេញ។

លោកគ្រូ វ៉ាន់ វី បាន​បញ្ជាក់ពីឈ្មោះដើមរបស់ «បន្ទាយស្រី» ដែល​មានក្នុងសិលាចារឹក K. 842 ថា៖

វ្រះកម្រតេង៑អញ៑ឝ្រីត្រិភូវនមហេឝ្វរ = ព្រះគម្ដែងអញស្រីត្រីភូវនមហេសូរ។

ចំណែកពាក្យ «ស្រីត្រីភូវនមហេសូរ» ជាឈ្មោះដើម មានន័យថា «ព្រះដ៏ជាធំនៃត្រៃភព» ឬថា «ម្ចាស់នៃលោកទាំងបី»។

សូម​អញ្ជើញ​ចុចស្តាប់សំឡេងទាំងស្រុង៕ ហេង ឧត្តម RFI

អត្ថបទទាក់ទង