ខ្មែរប៉ុស្ដិ៍ Close

លោក ហង់ ពៅ អគ្គនាយកនៃអាជ្ញាធរជាតិអប្សរា ជួបពិភាក្សាជាមួយអង្គការ JICA លើគម្រោងរៀបចំទីក្រុងឆ្លាតវៃ ខេត្តសៀមរាប

ដោយ៖ លី វិទ្យា
Deprecated: ucwords(): Passing null to parameter #1 ($string) of type string is deprecated in /home/KpAsia168/web/khmerpostasia.com/public_html/web/app/themes/khmernews/template-parts/content-meta-detail.php on line 12
​​ | ថ្ងៃចន្ទ ទី២១ ខែកុម្ភៈ ឆ្នាំ២០២២ ផ្ទះហ្វេសប៊ុក 149
លោក ហង់ ពៅ អគ្គនាយកនៃអាជ្ញាធរជាតិអប្សរា ជួបពិភាក្សាជាមួយអង្គការ JICA លើគម្រោងរៀបចំទីក្រុងឆ្លាតវៃ ខេត្តសៀមរាប លោក ហង់ ពៅ អគ្គនាយកនៃអាជ្ញាធរជាតិអប្សរា ជួបពិភាក្សាជាមួយអង្គការ JICA លើគម្រោងរៀបចំទីក្រុងឆ្លាតវៃ ខេត្តសៀមរាប

នៅរសៀលថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២២ លោក ហង់ ពៅ អគ្គនាយកនៃអាជ្ញាធរជាតិអប្សរា បានជួបពិភាក្សាជាមួយលោក Kai Kurimoto ប្រតិបត្តិករ គោលនយោបាយ និងផែនការផ្នែកដឹកជញ្ជូន នៃនាយកដ្ឋានអភិវឌ្ឍន៍ទីក្រុង តំណាងអង្គការ (JICA) ជប៉ុនប្រចាំកម្ពុជា ពាក់ព័ន្ធនឹងគម្រោងរៀបចំទីក្រុងឆ្លាត (Smart City) នៅទីក្រុងសៀមរាប។

នៅក្នុងជំនួបនេះ បានពិភាក្សាផ្តោតសំខាន់ទៅលើការប្រើប្រាស់ Digital របស់គម្រោងទីក្រុងឆ្លាត (Smart City) សម្រាប់ទីក្រុងសៀមរាប នៅក្នុងតំបន់រមណីយដ្ឋានអង្គរ ការប្រើប្រាស់ប្រព័ន្ធ Digital ជាពិសេសលើសេវាកម្មទេសចរណ៍។

ឆ្លើយតបនឹងកិច្ចពិភាក្សានេះ លោក ហង់ ពៅ បានពន្យល់ថា ពាក់ព័ន្ធនឹងការប្រើប្រាស់សេវាកម្មទេសចរណ៍លក្ខណៈ Digital និងរាល់ការអភិវឌ្ឍនៅក្នុងតំបន់រមណីយដ្ឋានអង្គរចាំបាច់ត្រូវឆ្លងកាត់ការសិក្សា ពិនិត្យ វាយតម្លៃអំពីផលប៉ះពាល់ឲ្យបានគ្រប់ជ្រុងជ្រោយ ព្រមទាំងដាក់ឆ្លងមតិយោបល់អ្នកជំនាញចំពោះកិច្ចរបស់គណៈកម្មាធិការអាយស៊ីស៊ី-អង្គរ៕

អត្ថបទ: លោក យី សុថា
រូបភាព: លោក ហ៊ុំ រិទ្ធី

អត្ថបទទាក់ទង