ខ្មែរប៉ុស្ដិ៍ Close

សម្តេចតេជោ ហ៊ុន សែន អរគុណរដ្ឋាភិបាលជប៉ុន ដែលគាំទ្រដំណើរទស្សនកិច្ចរបស់សម្តេច ទៅកាន់មីយ៉ាន់ម៉ា

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី១៦ ខែកុម្ភៈ ឆ្នាំ២០២២ ព័ត៌មានទូទៅ 32
សម្តេចតេជោ ហ៊ុន សែន អរគុណរដ្ឋាភិបាលជប៉ុន ដែលគាំទ្រដំណើរទស្សនកិច្ចរបស់សម្តេច ទៅកាន់មីយ៉ាន់ម៉ា សម្តេចតេជោ ហ៊ុន សែន អរគុណរដ្ឋាភិបាលជប៉ុន ដែលគាំទ្រដំណើរទស្សនកិច្ចរបស់សម្តេច ទៅកាន់មីយ៉ាន់ម៉ា

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងអំណរគុណដល់រដ្ឋាភិបាលជប៉ុន ដែលបានបន្តផ្តល់ការគាំទ្រចំពោះដំណើរទស្សនកិច្ចរបស់សម្តេច ទៅកាន់ប្រទេសមីយ៉ាន់ម៉ា ដែលសម្តេចបានហៅការគាំទ្រនេះថា «គឺជាសារនយោបាយមួយដ៏ជាក់លាក់ អំពីវិធីសាស្ត្រដោះស្រាយ ដើម្បីបញ្ជៀសមនុស្សស្លាប់នៅក្នុងប្រទេសមីយ៉ាន់ម៉ា ឬសភាពការណ៍កាន់តែធ្ងន់ធ្ងរនៅក្នុងប្រទេសមីយ៉ាន់ម៉ា»។

សម្តេចតេជោ នាយករដ្ឋមន្ត្រី ថ្លែងដូចនេះក្នុងឱកាសសម្តេចអញ្ជើញសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការស្ពានចំនួន០៧កន្លែង នៃគម្រោងសាងសង់ស្ពានឡើងវិញបន្ទាន់ នៅតំបន់ប្រឈមនឹងទឹកជំនន់ ក្រោមហិរញ្ញប្បទានឥតសំណងពីរដ្ឋាភិបាលនៃប្រទេសជប៉ុន នៅព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២។

សម្តេចតេជោបានបន្តថា «ជប៉ុន បានរក្សាគោលជំហរតាំងពីដើមទី លើការគាំទ្រចំពោះដំណើរទស្សនកិច្ចរបស់ខ្ញុំទៅកាន់មីយ៉ាន់ម៉ា ដែលជាផ្នែកមួយរបស់អាស៊ាន ខ្ញុំអរគុណចំពោះគោលជំហរដែលមានលក្ខណៈប្រហាក់ប្រហែលគ្នានៅក្នុងវិធីដោះស្រាយបញ្ហា នេះជាចំណុចដែលមិត្តជប៉ុនបានមើលឃើញប្រហាក់ប្រហែលជាមួយយើងស្របជាមួយនឹងសភាពការណ៍ដែលកំពុងនឹងវិវត្តន៍»។

សម្តេចតេជោបានបន្តថា តាមបទពិសោធន៍របស់សម្តេចក្នុងការដោះស្រាយ គឺរឹងពេកក៏មិនបាន ទន់ពេកក៏មិនបាន ត្រូវរកចម្លោះកណ្តាលមួយទើបអាចដោះស្រាយបាន។

សូមជម្រាបផងដែថា ល្ងាចនេះសម្តេចតេជោ នឹងត្រូវទទួលរដ្ឋមន្ត្រីការបរទេសទាំងពីររូប ដែលទស្សនកិច្ចផង និងចូលរួមប្រជុំផង ទី១ គឺទទួលរដ្ឋមន្ត្រីការបរទេសសាំងហ្កាពួ និងទី២ទទួលរដ្ឋមន្ត្រីការបរទេសឡាវ ដែលនឹងមកទស្សនកិច្ចផង និងប្រជុំផង៕

អត្ថបទទាក់ទង