ខ្មែរប៉ុស្ដិ៍ Close

ក្រសួងធនធានទឹក ៖ ចាប់ពីថ្ងៃនេះដល់ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២២ ទូទាំងប្រទេសអាចនឹងមានភ្លៀងធ្លាក់ក្នុងកម្រិតខ្សោយ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី២៦ ខែមករា ឆ្នាំ២០២២ ព័ត៌មានទូទៅ 1506
ក្រសួងធនធានទឹក ៖ ចាប់ពីថ្ងៃនេះដល់ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២២ ទូទាំងប្រទេសអាចនឹងមានភ្លៀងធ្លាក់ក្នុងកម្រិតខ្សោយក្រសួងធនធានទឹក ៖ ចាប់ពីថ្ងៃនេះដល់ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២២ ទូទាំងប្រទេសអាចនឹងមានភ្លៀងធ្លាក់ក្នុងកម្រិតខ្សោយ

ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង ស្តីពីស្ថានភាពអាកាសធាតុនៅកម្ពុជា ចាប់ពីថ្ងៃនេះដល់ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២២។

ក្រសួងបានបញ្ជាក់ថា នៅថ្ងៃទី២៦-៣១ ខែមករា ឥទ្ធិពលពីសម្ពាធទាប (ឥណ្ឌូណេស៊ី) ក្នុងកម្រិតខ្សោយ និងនៅថ្ងៃទី១ ខែកុម្ភៈ ឥទ្ធិពលពីទ្រនុងសម្ពាធខ្ពស់ (ចិន) ក្នុងកម្រិតខ្សោយ។ ស្ថានភាពបែបនេះនឹងធ្វើឲ្យ៖

១. បណ្តាខេត្តនៅតំបន់វាលទំនាបកណ្ដាល

  • សីតុណ្ហភាពអប្បបរមា មានពី ២៣-២៦ °C
  • សីតុណ្ហភាពអតិបរមា មានពី៣៤-៣៧ C
  • នៅថ្ងៃទី២៩ ខែមករា ដល់ថ្ងៃទី១ ខែកុម្ភៈ អាចមានភ្លៀងក្នុងកម្រិតខ្សោយជាអន្លើរ។

២. បណ្តាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន

  • សីតុណ្ហភាពអប្បបរមា មានពី ២៣-២៦ °C
  • សីតុណ្ហភាពអតិបរមា មានពី៣៤-៣៧ °C
  • នៅថ្ងៃទី៣០ ខែមករា ដល់ថ្ងៃទី១ ខែកុម្ភៈ អាចមានភ្លៀងក្នុងកម្រិតខ្សោយជាអន្លើរ ។

៣. តំបន់មាត់សមុទ្រ

  • សីតុណ្ហភាពអប្បបរមា មានពី ២២-២៥ °C
  • សីតុណ្ហភាពអតិបរមា មានពី ៣០-៣៣ °C
  • អាចមានភ្លៀង ក្នុងកម្រិតខ្សោយ៕

អត្ថបទទាក់ទង