ខ្មែរប៉ុស្ដិ៍ Close

សម្តេច​តេជោ​ ហ៊ុន សែន ជូន​ពរ​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​ សូមបានសប្បាយ​រីករាយ​ក្នុងឱកាសព្រះ​រាជពិធី​បុណ្យ​អុំទូក

ដោយ៖ សម ឬទ្ធិពល ​​ | ថ្ងៃពុធ ទី១ ខែវិច្ឆិកា ឆ្នាំ២០១៧ ផ្ទះហ្វេសប៊ុក 70

សម្តេច​តេជោ ហ៊ុន សែន​ នាយករដ្ឋមន្ត្រី​ នៃ​ព្រះ​រាជា​ណា​ចក្រកម្ពុជា​ នៅ​ថ្ងៃ​នេះ​ បាន​ផ្ញើសារលើបណ្តា​ញ​សង្គម​ហ្វេស​ប៊ុក ដោយសារសេរថា៖

ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ គឺនឹងចាប់ផ្តើមពីថ្ងៃស្អែកទី ២-៤ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅមុខព្រះបរមរាជវាំង។ កងសមត្ថកិច្វត្រូវបានរៀបចំដើម្បីថែរក្សាការពារសុវត្ថិភាព និងសណ្តាប់ធ្នាប់ សាធារណៈជូនបងប្អូនប្រជាពលរដ្ឋអោយបានសប្បាយរីករាយនៅក្នុងរយៈពេល៣ថ្ងៃនៃពិធីបុណ្យអុំទូក។ ដើម្បីបរិស្ថានទីក្រុងយើងល្អ សូមបងប្អូនបោះសំរាមចោលក្នុងធុងសំរាម។

ប្រសិនបើត្រូវការជំនួយផ្សេងៗ សូមទំនាក់ទំនងមកមន្រ្តីសន្តិសុខនៅជិតខ្លួន និងមន្រ្តីសង្រ្គាះបន្ទាន់ដែលបោះតង់ប្រចាំការនៅតាមទីកន្លែងនីមួយៗ។

សូមបងប្អូនជនរួមជាតិ រួមទាំងទេសចរជាតិ និងអន្តរជាតិ ចូលរួមផ្សព្វផ្សាយ និងសប្បាយរីករាយទាំងអស់គ្នា នៅក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែដែលនឹងចាប់ផ្តើមនៅថ្ងៃស្អែកនេះ៕

 

អត្ថបទទាក់ទង