ខ្មែរប៉ុស្ដិ៍ Close

ទោះបីមានការប្រឈម អ្នកកាត់សម្អាតរុក្ខជាតិតាមប្រាសាទនៅតែពេញចិត្តចំពោះភារកិច្ចរបស់ខ្លួន

ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី៥ ខែមករា ឆ្នាំ២០២២ ផ្ទះហ្វេសប៊ុក 28
ទោះបីមានការប្រឈម អ្នកកាត់សម្អាតរុក្ខជាតិតាមប្រាសាទនៅតែពេញចិត្តចំពោះភារកិច្ចរបស់ខ្លួន ទោះបីមានការប្រឈម អ្នកកាត់សម្អាតរុក្ខជាតិតាមប្រាសាទនៅតែពេញចិត្តចំពោះភារកិច្ចរបស់ខ្លួន

ជារៀងរាល់ថ្ងៃ ក្រុមការងារកាត់សម្អាតរុក្ខជាតិតាមប្រាសាទក្នុងរមណីយដ្ឋានអង្គរបានខិតខំអនុវត្តការងារប្រចាំថ្ងៃរបស់ខ្លួន ដោយសម្អាតរុក្ខជាតិទាំងតូចធំដែលដុះនៅលើប្រាសាទ ដើម្បីបញ្ជៀសហានិភ័យផ្សេងៗមកលើប្រាសាទ។

លោក ឈឿម ទ្រី ក្នុងនាមបុគ្គលិកផ្នែកសម្អាតរុក្ខជាតិតាមប្រាសាទមួយរូប បានឱ្យដឹងថា ផ្តើមចេញពីទឹកចិត្តស្រឡាញ់ ចង់ថែរក្សាប្រាសាទបុរាណ និងចង់ឱ្យប្រាសាទនៅគង់វង្សយូរបន្តទៀត លោកមានការតាំងចិត្តជាខ្លាំងដើម្បីកាត់សម្អាតរុក្ខជាតិទាំងតូចធំដែលដុះនៅលើប្រាសាទទាំងអស់ក្នុងឧទ្យានអង្គរ។

លោកបន្តថា ក្នុងបទពិសោធន៍ការងាររយៈពេលប្រមាណជាង២០ឆ្នាំមកនេះ ទោះបីដឹងថា ត្រូវប្រឈមមុខខ្លះៗនឹងគ្រោះថ្នាក់មួយចំនួន ដោយសារការតោងឡើងទៅលើកំពូលខ្ពស់ៗនៃប្រាសាទដើម្បីកាត់សម្អាតរុក្ខជាតិ រូបលោកនៅតែមានសេចក្តីពេញចិត្តចំពោះភារកិច្ចរបស់ខ្លួន៕

អត្ថបទ៖នាយកដ្ឋានផ្សព្វផ្សាយ
រូបភាព៖លោក ហ៊ុ រិទ្ធី និងលោកជា វណ្ណៈ

អត្ថបទទាក់ទង