ខ្មែរប៉ុស្ដិ៍ Close

អនុស្ថានីយអគ្គិសនីកោះកុងត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសុក្រ ទី១០ ខែធ្នូ ឆ្នាំ២០២១ ព័ត៌មានទូទៅ 39
អនុស្ថានីយអគ្គិសនីកោះកុងត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អនុស្ថានីយអគ្គិសនីកោះកុងត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

អនុស្ថានីយអគ្គិសនីកោះកុងក្នុងភូមិកោះប៉ោ ឃុំបាក់ខ្លង ស្រុកមណ្ឌលសីមា អនុស្ថានីយអគ្គិសនីក្រុងខេមរភូមិន្ទ និងខ្សែបញ្ជូនអគ្គិសនីតង់ស្យុងខ្ពស់ ២៣០ គីឡូវ៉ុល តភ្ជាប់រវាងអនុស្ថានីយទាំងពីរប្រវែងប្រមាណ ២០គីឡូម៉ែត្រ ក្នុងខេត្តកោះកុង ត្រូវបានសម្ពោធដាក់ឱ្យប្រាស់ប្រាស់ជាសមិទ្ធផលថ្មីរបស់កម្ពុជា។

ហេដ្ឋារចនាសម្ព័ន្ធថ្មីនេះយកប្រភពអគ្គិសនីមកជិតតំបន់ប្រើប្រាស់ ដើម្បីបង្កើនស្ថិរភាព និងគុណភាពនៃការផ្គត់ផ្គង់ ដែលពីមុនតំបន់ទាំងនេះផ្គត់ផ្គង់ចេញពីប្រភពវារីអគ្គិសនី និងប្រភពដែលមកពីប្រទេសថៃដែលមានចំងាយឆ្ងាយរាប់សិបគីឡូម៉ែត្រ តាមរយៈខ្សែបណ្តាញតង់ស្យុងមធ្យម 22kV ដែលធ្វើឲ្យមានការរអាក់រអួលជារឿយៗ ។ ខ្សែបញ្ជូន 230kV ថ្មីនេះ ត្រូវបានសាងសង់ឆ្លងកាត់ដៃសមុទ្រក្នុងខេត្តកោះកុងដោយប្រើប្រាស់បង្គោលប្រភេទខ្ពស់ចំនួន ៤បង្គោល ដែលក្នុងនោះបង្គោលបីដើមមានកំពស់រហូតដល់ 168 ម៉ែត្រ ដែលបច្ចុប្បន្ននេះជាបង្គោលខ្ពស់ជាងគេក្នុងប្រទេសកម្ពុជា៕

អត្ថបទទាក់ទង