ខ្មែរប៉ុស្ដិ៍ Close

កូវីដ-១៩ ៖ អ្នកឆ្លងថ្មីចំនួន ៣៤នាក់ (លទ្ធផលបញ្ជាក់ដោយម៉ាស៊ីន PCR) អ្នកជាសះស្បើយចំនួន ៣៧នាក់ និងអ្នកស្លាប់ចំនួន​ ៥នាក់

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ ព័ត៌មានទូទៅ 57
កូវីដ-១៩ ៖ អ្នកឆ្លងថ្មីចំនួន ៣៤នាក់ (លទ្ធផលបញ្ជាក់ដោយម៉ាស៊ីន PCR) អ្នកជាសះស្បើយចំនួន ៣៧នាក់ និងអ្នកស្លាប់ចំនួន​ ៥នាក់ កូវីដ-១៩ ៖ អ្នកឆ្លងថ្មីចំនួន ៣៤នាក់ (លទ្ធផលបញ្ជាក់ដោយម៉ាស៊ីន PCR) អ្នកជាសះស្បើយចំនួន ៣៧នាក់ និងអ្នកស្លាប់ចំនួន​ ៥នាក់

ក្រសួងសុខាភិបាល នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានឱ្យដឹងតាមរយៈសេចក្តីប្រកាសព័ត៌មានរបស់ខ្លួនថា កម្ពុជាបន្តរកឃើញអ្នកឆ្លងកូវីដ-១៩ ថ្មីចំនួន ៣៤នាក់ (លទ្ធផលបញ្ជាក់ដោយម៉ាស៊ីន PCR) អ្នកជាសះស្បើយចំនួន ៣៧នាក់ និងអ្នកស្លាប់ចំនួន​ ៥នាក់ (ក្នុងនោះមាន ៣នាក់មិនបានចាក់វ៉ាក់សាំង)។

បើតាមសេចក្តីប្រកាសព័ត៌មានដដែលនេះ ក្នុងចំណោមអ្នកឆ្លងថ្មីទាំងនោះ មាន ៦នាក់ ជាករណីនាំចូល និងក្រៅពីនោះជាករណីឆ្លងក្នុងសហគមន៍។

សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន ១១៩,៩៧៧នាក់ ក្នុងនោះអ្នកជាសះស្បើយសរុបចំនួន ១១៦,៣៥៧នាក់ និងស្លាប់សរុបចំនួន ២,៩១៤នាក់៕

អត្ថបទទាក់ទង