ខ្មែរប៉ុស្ដិ៍ Close

Atletico Madrid លុត Marseille 3-0 លើកពាន Europa League

ដោយ៖ លី វិទ្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី១៧ ខែឧសភា ឆ្នាំ២០១៨ កីឡា - សុខភាព 675
Atletico Madrid លុត Marseille 3-0 លើកពាន Europa LeagueAtletico Madrid លុត Marseille 3-0 លើកពាន Europa League

Atletico Madrid បានយកឈ្នះ Marseille ៣ ទល់នឹង ០ នៅទឹកដី Lyon ប្រទេសបារាំងដើម្បីលើកពាន Europa League ជាលើកទី៣ក្នុងរយ :ពេល៩ឆ្នាំចុងក្រោយ។

ការប្រកួតនៅកីឡដ្ឋាន Parc Olympique Lyonnais ដែលផ្ទុកអ្នកគាំទ្រជាង ៥០០០០ ម៉ឺននាក់ ខ្សែប្រយុទ្ធសញ្ជាតិបារាំងផ្ទាល់គឺ Griezmann បានស៊ុតបើកឆាក២គ្រាប់ម្នាក់ឯងនៅនាទី ២១ និង៤៩ មុនពេលដែលប្រធានក្រុម Gabi ជាអ្នកបន្ថែមគ្រាប់ទី៣នៅនាទី៨៩។

ជ័យជម្នះយប់មិញធ្វើឲ្យក្រុមមានមូលដ្ឋានមកពីទីក្រុងម៉ាឌ្រីដនេះឈ្នះពាន៣ដងស្មើមិត្តរួមលីគ Sevilla បន្ទាប់ពីពួកគេធ្លាប់លើកពាន Europa កាលពីឆ្នាំ២០១០ និង២០១២៕

ទស្សនាវីដេអូ៖