ខ្មែរប៉ុស្ដិ៍ Close

លោក វ៉ា ថន អនុញ្ញាតឲ្យអគ្គកុងស៊ុលឡាវ ប្រចាំនៅខេត្តស្ទឹងត្រែង ចូលជួបសំណេះសំណាល និងសម្តែងការគួរសម

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសុក្រ ទី៥ ខែវិច្ឆិកា ឆ្នាំ២០២១ ព័ត៌មានទូទៅ 31
លោក វ៉ា ថន អនុញ្ញាតឲ្យអគ្គកុងស៊ុលឡាវ ប្រចាំនៅខេត្តស្ទឹងត្រែង ចូលជួបសំណេះសំណាល និងសម្តែងការគួរសម លោក វ៉ា ថន អនុញ្ញាតឲ្យអគ្គកុងស៊ុលឡាវ ប្រចាំនៅខេត្តស្ទឹងត្រែង ចូលជួបសំណេះសំណាល និងសម្តែងការគួរសម

ក្រចេះ÷ នៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២១ លោក វ៉ា ថន អភិបាលខេត្តក្រចេះ បានអនុញ្ញាតឲ្យលោក ឃុំសន ខុនប៉ាសើត អគ្គកុងស៊ុលនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ប្រចាំនៅខេត្តស្ទឹងត្រែង ចូលជួបសំណេះសំណាល សម្តែងការគួរសម និងពិភាក្សាការងារ ដើម្បីពង្រឹងពង្រីកនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រជាជន និងប្រទេសទាំងពីរ។

ក្នុងនោះ មានការចូលរួមពីនាយករដ្ឋបាលសាលាខេត្ត និងប្រតិភូអមដំណើរនៃអគ្គកុងស៊ុលឡាវ ប្រចាំនៅខេត្តស្ទឹងត្រែង ដែលពិធីនេះប្រព្រឹត្តទៅនៅសាលាខេត្តក្រចេះ៕