ខ្មែរប៉ុស្ដិ៍ Close

អាជ្ញាធរជាតិអប្សរា បន្តការងារជួសជុលកាំជណ្តើរច្រាំងកសិន្ធប្រាសាទអង្គរវត្ត ជ្រុងពាយ័ព្យ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃចន្ទ ទី១ ខែវិច្ឆិកា ឆ្នាំ២០២១ ផ្ទះហ្វេសប៊ុក 39
អាជ្ញាធរជាតិអប្សរា បន្តការងារជួសជុលកាំជណ្តើរច្រាំងកសិន្ធប្រាសាទអង្គរវត្ត ជ្រុងពាយ័ព្យ អាជ្ញាធរជាតិអប្សរា បន្តការងារជួសជុលកាំជណ្តើរច្រាំងកសិន្ធប្រាសាទអង្គរវត្ត ជ្រុងពាយ័ព្យ

សៀមរាប៖​ អាជ្ញាធរជាតិអប្សរា ជួសជុលពង្រឹងរចនាសម្ព័ន្ធកាំជណ្តើច្រាំងកសិន្ធុ ជ្រុងពាយ័ព្យ នៃប្រាសាទអង្គរវត្ត។ ក្នុងឆ្នាំ២០២១នេះ អាជ្ញាធរជាតិអប្សរា បានបន្តការងារជួសជុលកាំជណ្តើរច្រាំងកសិន្ធុជ្រុងពាយ័ព្យនៃប្រាសាទអង្គរវត្ត ប្រវែង២០ម៉ែត្រ ដែលអាចនឹងបញ្ចប់នៅចុងឆ្នាំ។

អ្នកស្រី នង បូរ៉ាវី បុរាណវិទូ នៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ ដែលជាប្រធានការដ្ឋានជួសជុលច្រាំងកសិន្ធុអង្គរវត្ត ជ្រុងពាយ័ព្យនេះ បានឱ្យដឹងថា ច្រាំងកសិន្ធុផ្នែកខាងលិចប្រាសាទអង្គរវត្ត ជាទីតាំងដែលភ្ញៀវទេសចរជាតិ និងអន្តរជាតិ និយមមកអង្គុយផ្តិតយករូបភាព កំពូលប្រាំ ដ៏ស្រស់ស្អាតនៃប្រាសាទអង្គរ។ ម្យ៉ាងទៀតបើសិនយើងជួសជុលរួចរាល់ ធ្វើឱ្យច្រាំងកសិន្ធុកាន់តែមានភាពស្រស់ស្អាតទ្វេរឡើង ។

លោកស្រីបន្តថា ការងារជំហានដំបូង ក្រុមការងារបានធ្វើរួចរាល់ ដូចជា៖ បិទទំនប់ សម្រង់ប្លង់ ពិនិត្យស្ថានភាពថ្មដែលជ្រុះធ្លាក់ចុះមកច្រាំង និងការរើថ្មដោយប្រើកៅឡាក់អូសថ្មពីច្រាំងខាងក្រោមឡើងទៅច្រាំងខាងលើ ដើម្បីយកទៅរក្សាទុកនៅទីធ្លារក្សាថ្ម លាងសម្អាត និងចុះបញ្ជើថ្ម។

សូមជម្រាបជូនថា ចាប់តាំងពីឆ្នាំ២០១៣ រហូតមកដល់ឆ្នាំ២០២០ អាជ្ញាធរជាតិអប្សរាជួសជុលច្រាំងកសិន្ធុរអង្គរវត្ត ជ្រុងពាយ័ព្យ បានប្រវែង១០០ម៉ែត្ររួចមកហើយ៕

អត្ថបទទាក់ទង