ខ្មែរប៉ុស្ដិ៍ Close

​ក្រដាសប្រាក់២ម៉ឺនរៀលគំរូថ្មី ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា​ ដាក់ឲ្យចរាចរជាផ្លូវការ ដើម្បីអបអរសាទរព្រះរាជពិធីបុណ្យចម្រើនព្រះជន្មព្រះមហាក្សត្រ

ដោយ៖ ទី និរន្ដ ​​ | ថ្ងៃពុធ ទី១៦ ខែឧសភា ឆ្នាំ២០១៨ ឯកសារ 107

តាមសេចក្ដីជូនដំណឹង របស់ធនាគារជាតិ នៃកម្ពុជា ដែលបានចេញផ្សាយនៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៨នេះ បានបញ្ជាក់ថា ដើម្បីអបអរសាទរព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ​គម្រប់ ៦៥ យាងចូល ៦៦ ព្រះវស្សា រាជរដ្ឋាភិបាលកម្ពុជា​ បានអនុញ្ញាតឲ្យធនាគារជាតិនៃកម្ពុជា ចេញផ្សាយធនបត្រប្រភេទ ២០០០០ រៀល គំរូថ្មី ធ្វើចរាចរ និងប្រើប្រាស់ទូទាំងព្រះរាជាណាចក្រកម្ពុជា ទន្ទឹមនឹងបណ្ដាប្រភេទក្រដាសប្រាក់ដែលបានចេញផ្សាយរួចហើយ។

ចំពោះលក្ខណៈពិសេសនៃធនបត្រប្រភេទ ២ម៉ឺនរៀល គំរូថ្មីនេះ មានចែងក្នុងប្រកាសរបស់ធនាគារជាតិ នៃកម្ពុជា មានដូចខាងក្រោមនេះ ៖

 

អត្ថបទទាក់ទង