ខ្មែរប៉ុស្ដិ៍ Close

អាជ្ញាធរជាតិអប្សរា កាត់ក្រី និងដកហូតដើមឈើមានហានិភ័យខ្ពស់នៅខ្លោងទ្វារជ័យក្រុងអង្គរធំ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី២ ខែកញ្ញា ឆ្នាំ២០២១ ផ្ទះហ្វេសប៊ុក 53
អាជ្ញាធរជាតិអប្សរា កាត់ក្រី និងដកហូតដើមឈើមានហានិភ័យខ្ពស់នៅខ្លោងទ្វារជ័យក្រុងអង្គរធំ អាជ្ញាធរជាតិអប្សរា កាត់ក្រី និងដកហូតដើមឈើមានហានិភ័យខ្ពស់នៅខ្លោងទ្វារជ័យក្រុងអង្គរធំ

ដើម្បីធានាសុវត្តិភាពជូនភ្ញៀវទេសចរ ជៀសវាងគ្រោះថ្នាក់ប៉ះពាល់ដល់អាយុជីវិត និងបង្ការការបាក់ធ្លាក់មែកឈើ ឬដួលរលំដើមឈើ ដែលនឹងអាចបណ្តាលឲ្យខូចខាតដល់ចម្លាក់ថ្មបង្កាន់ដៃនាគផង និងបង្កលក្ខណះងាយស្រួលសម្រាប់ការទស្សនាទេសភាពខ្លោងទ្វារ អាជ្ញាធរជាតិអប្សរា បានពិនិត្យ និងអនុវត្តវិធានការបន្ទាន់ចំពោះដើមឈើមួយចំនួនដែលមានហានិភ័យខ្ពស់។

ដើមឈើដែលបានកាត់ដកហូតរួមមាន ដើមពង្រតូចៗ១១ដើម ស្នាយ២ដើម អាកាស្យា១ដើម ស្វាយ១ដើម ឈើទាលតូច១ដើម ខ្ចាស់១ដើម និងស្លែងតូច១ដើម ដែលស្ថានភាពដើមឈើទាំងនេះ ដុះទ្រេតជាប់នឹងរចនាសម័្ពន្ធថ្មប្រាសាទ មានមែកដុះគ្របពីលើបង្កាន់ដៃនាគ។ ចំណែកដើមឈើបានកាត់ក្រីមែកចំនួន២២មែកចេញមាន ឈើទាល៦ដើម ចាន់១ដើម និងសិរមាន់១ដើម៕

អត្ថបទ និងរូបភាព៖ នាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាន

អត្ថបទទាក់ទង