ខ្មែរប៉ុស្ដិ៍ Close

សម្តេចតេជោ ហ៊ុន សែន ចេញសេចក្តីណែនាំ «ពង្រឹងការអនុវត្តយុទ្ធនាការជាតិចាក់វ៉ាក់សាំងកូវីដ-១៩ ជុំទី១» ព្រមទាំងណែនាំពង្រឹងការអនុវត្តការងារចំនួន៤ចំណុចបន្ថែមទៀត

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអាទិត្យ ទី២៩ ខែសីហា ឆ្នាំ២០២១ ឯកសារ 39
សម្តេចតេជោ ហ៊ុន សែន ចេញសេចក្តីណែនាំ «ពង្រឹងការអនុវត្តយុទ្ធនាការជាតិចាក់វ៉ាក់សាំងកូវីដ-១៩ ជុំទី១» ព្រមទាំងណែនាំពង្រឹងការអនុវត្តការងារចំនួន៤ចំណុចបន្ថែមទៀត សម្តេចតេជោ ហ៊ុន សែន ចេញសេចក្តីណែនាំ «ពង្រឹងការអនុវត្តយុទ្ធនាការជាតិចាក់វ៉ាក់សាំងកូវីដ-១៩ ជុំទី១» ព្រមទាំងណែនាំពង្រឹងការអនុវត្តការងារចំនួន៤ចំណុចបន្ថែមទៀត

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានចេញសេចក្តីណែនាំមួយដោយ «ពង្រឹងការអនុវត្តយុទ្ធនាការជាតិ ចាក់វ៉ាក់សាំងកូវីដ-១៩ ជុំទី១» ព្រមទាំងណែនាំពង្រឹងការអនុវត្តការងារចំនួន៤ចំណុចបន្ថែមទៀត។

នៅក្នុងសេចក្តីណែនាំរបស់រាជរដ្ឋាភិបាល បានបញ្ជាក់ថា គិតមកដល់ពេលនេះ កម្ពុជាសម្រេចបានការចាក់វ៉ាក់សាំងជូនប្រជាជនដែលមានអាយុចាប់ពី១២ឆ្នាំឡើងទៅ បានប្រមាណ៨៩ភាគរយ ធៀបនឹងគោលដៅប្រមាណ១២លាននាក់។ យុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩នៅជុំទី១ ត្រូវបានរំពឹងថា នឹងអាចបញ្ចប់នៅចុងខែតុលា ឬដើមវិច្ឆិកាខាងមុខនេះ មុនផែនការដែលបានគ្រោងទុក។ បន្ថែមពីលើនេះ រាជរដ្ឋាភិបាលក៏បានដាក់ចេញនូវ គោលនយោបាយចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញ ជូនប្រជាជន ដើម្បីធានាឲ្យបាននូវ «ភាពស៊ាំសហគមន៍រឹងមាំពិតប្រាកដមួយ» សំដៅទប់ទល់នឹងការវាយលុកនៃមេរោគប្រភេទ Delta ក្នុងសហគមន៍ និងការត្រៀមលក្ខណៈ សម្រាប់ការឈានឆ្ពោះទៅកាន់ ផែនការបើកដំណើរការប្រទេសពេញឡើងវិញលើគ្រប់វិស័យ និងការរស់នៅជាមួយជំងឺកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី។

លើមូលដ្ឋាននៃវឌ្ឍនភាពដ៏ល្អប្រសើរខាងលើនេះ និងក្នុងគោលបំណងបង្កើនល្បឿននៃការចាក់វ៉ាក់សាំងឲ្យបានឆាប់រហ័ស និងអាចឈានទៅបិទបញ្ចប់ យុទ្ធនាការជាតិចាក់វ៉ាក់សាំងកូវីដ-១៩ ជុំទី១ នាពេលដ៏ខ្លីខាងមុខនេះ, រាជរដ្ឋាភិបាល សូមធ្វើការណែនាំដល់គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស គណៈអភិបាលរាជធានី-ខេត្ត និងយន្តការដែលមានការពាក់ព័ន្ធផ្សេងទៀត ឲ្យយកចិត្តទុកដាក់ក្នុងការពង្រឹងការអនុវត្តការងារ ចំនួន៤ចំណុចបន្ថែមទៀតដូចក្នុងសេចក្តីណែនាំខាងក្រោម៖

អត្ថបទទាក់ទង