កូវីដ-១៩ ៖ ចំនួនករណីឆ្លងកូវីដ-១៩ ថ្មីប្រចាំថ្ងៃនៅកម្ពុជា កើនលើស ៩ ម៉ឺននាក់ហើយនៅថ្ងៃនេះ
ក្រសួងសុខាភិបាល នៅថ្ងៃទី២៤ ខែ សីហា ឆ្នាំ២០២១នេះ បានឱ្យដឹងតាមរយៈសេចក្តីប្រកាសព័ត៌មានរបស់ខ្លួនថា កម្ពុជាបន្តរកឃើញអ្នកឆ្លងកូវីដ-១៩ ថ្មីចំនួន ៤៦៦នាក់ អ្នកជាសះស្បើយចំនួន ៥១២នាក់ និងអ្នកស្លាប់ចំនួន ១៣នាក់។
បើតាមសេចក្តីប្រកាសព័ត៌មានដដែលនេះ ក្នុងចំណោមអ្នកឆ្លងថ្មីទាំងនោះ មាន ៩៤នាក់ជាករណីនាំចូល និងក្រៅពីនោះជាករណីឆ្លងក្នុងសហគមន៍។
សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី២៤ ខែ សីហា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន ៩០ ១០៧ ក្នុងនោះអ្នកជាសះស្បើយសរុបចំនួន ៨៦ ១៣០នាក់ និងស្លាប់សរុបចំនួន ១ ៨២១នាក់៕