ខ្មែរប៉ុស្ដិ៍ Close

អាជ្ញាធរជាតិអប្សរា ធ្វើការងារទល់ទ្រ ជួយសង្គ្រោះប្រាសាទតាដុង នៅជើងភ្នំគូលែន

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃចន្ទ ទី២៣ ខែសីហា ឆ្នាំ២០២១ ព័ត៌មានទូទៅ 71
អាជ្ញាធរជាតិអប្សរា ធ្វើការងារទល់ទ្រ ជួយសង្គ្រោះប្រាសាទតាដុង នៅជើងភ្នំគូលែន អាជ្ញាធរជាតិអប្សរា ធ្វើការងារទល់ទ្រ ជួយសង្គ្រោះប្រាសាទតាដុង នៅជើងភ្នំគូលែន

ក្រុមអ្នកបច្ចេកទេសនៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ របស់អាជ្ញាធរជាតិអប្សរា បានចាត់វិធានការទល់ទ្រពង្រឹងដើម្បីជួយសង្រ្គោះប្រាសាទ តាដុង ឱ្យជៀសផុតពីហានិភ័យ ជាដំណាក់កាលទី១ ចាប់ពីថ្ងៃទី២៤ ខែកក្កដា រហូតដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២១។

លោក ពុទ្ធ សុទ្ធ មន្ត្រីបច្ចេកទេសនៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ នៃអាជ្ញាធរជាតិអប្សរាបានឱ្យដឹងថា ដោយមើលឃើញ ហានិភ័យរបស់ប្រាសាទតាដុង ទើបក្រុមអ្នកបច្ចេកទេសនៃ អាជ្ញាធរជាតិអប្សរាបានចាប់ផ្ដើមរៀបចំទល់ទ្រសង្រ្គោះបន្ទាន់នៅតាម ផ្នែកជញ្ជាំងខាងកើត ដែល បម្រុងជ្រុះធ្លាក់ និងសម្អាតបរិវេណជុំវិញប្រាសាទ។ លើសពីនេះ ក្រុមអ្នកបច្ចេកទេសក៏បានធ្វើការសិក្សា និងលើកគម្រោងជួសជុល ដើម្បីលើកតម្លៃប្រាសាទតាដុងសម្រាប់ផែនការឆ្នាំខាងមុខ។

សូមបញ្ជាក់ថា ប្រាសាទតាដុង កសាងឡើងអំពីឥដ្ឋ បែរមុខទៅកើត ក្នុង រចនាបទគូលែន នាអំឡុង សតវត្សទី៩នៃគ.ស ស្ថិតនៅភាគ ខាងកើតនៃ ជម្រាលជើងភ្នំគូលែន មានទីតាំងនៅក្នុងភូមិជប់លើ ឃុំស្វាយ លើ ស្រុកស្វាយលើ។ បច្ចុប្បន្ន ឥដ្ឋនៃខឿនមួយផ្នែករបស់ ប្រាសាទឥដ្ឋនេះបានពុកផុយ ជ្រុះធ្លាក់ ដោ យ សារតែមាន ដើមឈើដុះលើជញ្ជាំង និងដំបូលប្រាសាទ។ ចំណែក រួតទី១ផ្នែកខាងកើតក៏ជ្រុះ ធ្លាក់ ដោយ សារដើមឈើ រលំលើ បណ្ដាលឱ្យមាន ស្នាមប្រេះហែកជញ្ជាំង ទាំងបីជ្រុង ៕

អត្ថបទទាក់ទង