កូវីដ-១៩ ៖ អ្នកឆ្លងថ្មីចំនួន ៤១០នាក់ អ្នកជាសះស្បើយចំនួន ៥៣៧នាក់ និងអ្នកស្លាប់ចំនួន ១៦នាក់
ក្រសួងសុខាភិបាល នៅថ្ងៃទី២៣ ខែ សីហា ឆ្នាំ២០២១នេះ បានឱ្យដឹងតាមរយៈសេចក្តីប្រកាសព័ត៌មានរបស់ខ្លួនថា កម្ពុជាបន្តរកឃើញអ្នកឆ្លងកូវីដ-១៩ ថ្មីចំនួន ៤១០នាក់ អ្នកជាសះស្បើយចំនួន ៥៣៧នាក់ និងអ្នកស្លាប់ចំនួន ១៦នាក់។
បើតាមសេចក្តីប្រកាសព័ត៌មានដដែលនេះ ក្នុងចំណោមអ្នកឆ្លងថ្មីទាំងនោះ មាន ១៣២នាក់ជាករណីនាំចូល និងក្រៅពីនោះជាករណីឆ្លងក្នុងសហគមន៍។
សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី២៣ ខែ សីហា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន ៨៩ ៦៤១ ក្នុងនោះអ្នកជាសះស្បើយសរុបចំនួន ៨៥ ៦១៨នាក់ និងស្លាប់សរុបចំនួន ១ ៨០៨នាក់៕