កូវីដ-១៩ ៖ អ្នកឆ្លងថ្មីចំនួន ៥០៨នាក់ អ្នកជាសះស្បើយចំនួន ៦៦០នាក់ និងអ្នកស្លាប់ចំនួន ២៣នាក់
ក្រសួងសុខាភិបាល នៅថ្ងៃទី ៩ ខែ សីហា ឆ្នាំ២០២១នេះ បានឱ្យដឹងតាមរយៈសេចក្តីប្រកាសព័ត៌មានរបស់ខ្លួនថា កម្ពុជាបន្តរកឃើញអ្នកឆ្លងកូវីដ-១៩ ថ្មីចំនួន ៥០៨នាក់ អ្នកជាសះស្បើយចំនួន ៦៦០នាក់ និងអ្នកស្លាប់ចំនួន ២៣នាក់។
បើតាមសេចក្តីប្រកាសព័ត៌មានដដែលនេះ ក្នុងចំណោមអ្នកឆ្លងថ្មីទាំងនោះ មាន ១២១នាក់ជាករណីនាំចូល និងក្រៅពីនោះជាករណីឆ្លងក្នុងសហគមន៍។
សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី ៩ ខែ សីហា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន ៨២ ៣៩៩ ក្នុងនោះអ្នកជាសះស្បើយសរុបចំនួន ៧៦ ១៥៥នាក់ និងស្លាប់សរុបចំនួន ១ ៥៨៥នាក់៕