ខ្មែរប៉ុស្ដិ៍ Close

ផ្លូវវង់តូច ក្នុងតំបន់អង្គរ កំពុងត្រូវបានជួសជុលកែលម្អ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសុក្រ ទី៦ ខែសីហា ឆ្នាំ២០២១ ផ្ទះហ្វេសប៊ុក 53

បច្ចុប្បន្ន អាជ្ញាធរជាតិអប្សរាកំពុងកែលម្អផ្លូវថ្នល់ក្នុងរមណីយដ្ឋានអង្គរ ចាប់ពីមុខព្រះលានជល់ដំរី រហូតមុខប្រាសាទបន្ទាយក្តី ដែលមានប្រវែងសរុបចំនួន៦៣៦៨ម៉ែត្រ ដោយចែកជា៣ កំណាត់។

កំណាត់ទី១ ចាប់ពីមុខលានជល់ដំរី ទៅដល់ស្ពានប្រាសាទតាកែវ មានប្រវែង២១២២ ម៉ែត្រ។ ទី២ចាប់ពីស្ពានប្រាសាទតាកែវ ទៅដល់ខាងលិចប្រាសាទតាព្រហ្មប្រវែង ២១២៣ ម៉ែត្រ។ ទី៣ ចាប់ពីខាងលិចប្រាសាទតាព្រហ្ម ទៅដល់មុខប្រាសាទបន្ទាយក្តី មានប្រវែង២១២៣ ម៉ែត្រ ដែលសរុបមានប្រវែងចំនួន៦៣៦៨ម៉ែត្រ។

ការងារនេះរួមមានការពង្រីកស្មាផ្លូវសងខាង ហើយអ៊ុតបេតុងកៅស៊ូ (AC) ដែលមានទំហំ៦ ម៉ែត្រ ដើម្បីលើកកម្ពស់សោភ័ណភាព និងសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ-អន្តរជាតិ៕

អត្ថបទទាក់ទង