ខ្មែរប៉ុស្ដិ៍ Close

ប្រជាពលរដ្ឋខេត្តសៀមរាបគាំទ្រនិងអបអរសាទរ ចំពោះការផ្ដល់វ៉ាក់សាំងដល់អ្នកដែលមានអាយុចាប់ពី ១២ឆ្នាំដល់១៧ឆ្នាំ

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃចន្ទ ទី១៩ ខែកក្កដា ឆ្នាំ២០២១ ផ្ទះហ្វេសប៊ុក 22
ប្រជាពលរដ្ឋខេត្តសៀមរាបគាំទ្រនិងអបអរសាទរ ចំពោះការផ្ដល់វ៉ាក់សាំងដល់អ្នកដែលមានអាយុចាប់ពី ១២ឆ្នាំដល់១៧ឆ្នាំ ប្រជាពលរដ្ឋខេត្តសៀមរាបគាំទ្រនិងអបអរសាទរ ចំពោះការផ្ដល់វ៉ាក់សាំងដល់អ្នកដែលមានអាយុចាប់ពី ១២ឆ្នាំដល់១៧ឆ្នាំ

សៀមរាប៖ប្រជាពលរដ្ឋរស់ នៅក្នុងខេត្តសៀមរាប បានបង្ហាញភាពសប្បាយរីករាយ និងគាំទ្ររាជរដ្ឋាភិបាលចំពោះគោលការណ៍ត្រៀមផ្តល់វ៉ាក់ សាំងបង្ការជំងឺកូវីដ-១៩ ដល់កុមារនិងយុវវ័យ ដែលមានអាយុចាប់ពី១២ឆ្នាំដល់ ១៧ ឆ្នាំ ដើម្បីបង្កើតភាពស៊ាំក្នុងសហគមន៍។

អ្នកស្រីគឹម ស្រស់ អាយុ ៤០ឆ្នាំ ប្រជាពលរដ្ឋរស់នៅក្នុងខេត្តសៀមរាបបានឱ្យដឹងថា អ្នកស្រីពិតជាសប្បាយរីក រាយ និងគាំទ្រយ៉ាងខ្លាំង ចំពោះវិធានការរបស់រាជ រដ្ឋាភិបាល ដែលបានសម្រេចផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ សម្រាប់កុមារនិងយុវវ័យដែលមានអាយុចាប់ពី១២ឆ្នាំដល់១៧ឆ្នាំ។ អ្នកស្រីបន្តថា អ្នកស្រីនឹងជូនកូនដែលមានអាយុចាប់ ១២ឆ្នាំរបស់ខ្លួន ទៅទទួលវ៉ាក់សាំង នៅពេលរាជរដ្ឋា ភិបាលប្រកាសផ្តល់ជូនក្នុងពេលខាងមុខ ដើម្បីឱ្យកូនអាចចូលសិក្សាបាន ក្រោយ ពេលមានការបើកដំណើរការសាលារៀនឡើងវិញ។

សំឡេង៖”ចង់ឱ្យកូនចាក់ ព្រោះអីបន្តិចទៀតសាលានឹងបើកចូលរៀនឡើងវិញ យើងអស់បារម្ភ៥០ភាគរយដែរ ខ្ញុំគាំទ្រឱ្យចាក់ឱ្យបានច្រើន ព្រោះអីកូនៗនៅតូចគាត់ត្រូវ ការទៅរៀន ត្រូវការជួបជុំដូចយើងមនុស្សធំដែរ ពេលទៅ រៀនជួបជុំគ្នាអាចងាយឆ្លងដែរ អ៊ីចឹងបើវ៉ាក់សាំងអាចជួយកាត់បន្ថយការឆ្លងបានខ្លះបងគាំទ្រឱ្យគាត់ចាក់ ដើម្បីឱ្យការទៅរៀនរបស់គាត់កុំឱ្យឆ្លង ព្រោះកុមារជាទំពាំងស្នងឫស្សី កុំឱ្យមានកើតច្រើនទៅលើក្មេងៗ ខ្ញុំសប្បាយចិត្ត និង អរគុណរាជរដ្ឋាភិបាល បានខ្នះ ខ្នែង រកវ៉ាក់សាំងដើម្បីចាក់ជូនទាំងវ័យចាស់និងវ័យក្មេង”។

ចំណែកលោក យិន ជា ប្រជាពលរដ្ឋរស់នៅក្នុងសង្កាត់សៀមរាប ក្រុងសៀមរាបបានឱ្យដឹងដែរថា លោកសូមគាំទ្រ និងថ្លែង អំណរគុណរាជរដ្ឋាភិបាល ដែលបានគិតគូរដល់សុខទុក្ខប្រជាពលរដ្ឋ និងខិតខំប្រឹង ប្រែងស្វែងរកវ៉ាក់សាំងមកចាក់ជូនប្រជាពលរដ្ឋគ្រប់វ័យ ដើម្បីកាត់បន្ថយអត្រាឆ្លង និងអត្រាមរណភាពរបស់ប្រជា ពលរដ្ឋពីជំងឺកូវីដ-១៩។

លោក ចង់ឱ្យដំណើរការចាក់វ៉ាក់ សាំងដល់កុមារនិងយុវវ័យឱ្យបានឆាប់ ដើម្បីងាយស្រួលសម្រាប់ការចូលសិក្សារបស់ពួកគាត់ឡើងវិញ និងចង់ឱ្យការវ៉ាក់សាំងនេះ អាចធ្វើទៅបានសម្រាប់កុមារដែលមានអាយុចាប់ពី៦ឆ្នាំឡើងផងដែរ។ សំឡេង៖ឱ្យកូនចាក់តើ ព្រោះដើម្បីឱ្យក្មេងបានសិក្សាឡើង វិញ ព្រោះរាល់ថ្ងៃរៀនតានអនឡាញចុះលុយណាស់ ហើយរៀនមិនសូវបានពេញលេញដូចរៀននៅសាលាទេ បានវ៉ាក់សាំងចាក់ដល់ក្មេងចាប់ពី ៦ឆ្នាំទៅរឹតតែល្អទៅទៀត ចង់ឱ្យសិស្សបានចូលរៀនបានគ្រប់គ្នា ខ្ញុំគាំទ្រ១០០ ភាគរយ ដើម្បីឱ្យក្មេងបានចូលរៀនវិញ។

សូមជម្រាបថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បាន សម្រេចឱ្យចាក់វ៉ាក់សាំងសម្រាប់កុមារ និងយុវវ័យ ដែលមានអាយុចន្លោះពី១២ ដល់ ១៧ឆ្នាំ ចំនួន១លាន ៩សែននាក់ ខណៈដែលតម្រូវការវ៉ាក់សាំងប្រមាណជា៤លានដូស សម្រាប់ចាក់ជូនដល់កុមារ និងយុវវ័យ។

យុទ្ធនាការនេះអាចនឹងចាប់ ផ្តើមដំណើរការចេញពីរាជ ធានីភ្នំពេញ និងខេត្តកណ្តាលជាពិសេស គឺយើងធ្វើសកម្ម ភាពដូចកន្លងទៅ រួមមានភ្នំពេញ កណ្តាល ខេត្តព្រះសី ហនុ តាមទម្រង់ដែលធ្លាប់ធ្វើកន្លងទៅនេះ៕

អត្ថបទទាក់ទង