ខ្មែរប៉ុស្ដិ៍ Close

ក្រសួងកសិកម្ម ចុះកិច្ចព្រមព្រៀងស្តីពី “ភាពជាដៃគូលើការអភិវឌ្ឍខ្សែសង្វាក់តម្លៃផលិតកម្មបន្លែ” ជាមួយក្រុមហ៊ុន Yamato Green Co., Ltd និងសម្ព័ន្ធសហគមន៍កសិកម្មកម្ពុជា (CACA)

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសុក្រ ទី៩ ខែកក្កដា ឆ្នាំ២០២១ ព័ត៌មានទូទៅ 35
ក្រសួងកសិកម្ម ចុះកិច្ចព្រមព្រៀងស្តីពី “ភាពជាដៃគូលើការអភិវឌ្ឍខ្សែសង្វាក់តម្លៃផលិតកម្មបន្លែ” ជាមួយក្រុមហ៊ុន Yamato Green Co., Ltd និងសម្ព័ន្ធសហគមន៍កសិកម្មកម្ពុជា (CACA) ក្រសួងកសិកម្ម ចុះកិច្ចព្រមព្រៀងស្តីពី “ភាពជាដៃគូលើការអភិវឌ្ឍខ្សែសង្វាក់តម្លៃផលិតកម្មបន្លែ” ជាមួយក្រុមហ៊ុន Yamato Green Co., Ltd និងសម្ព័ន្ធសហគមន៍កសិកម្មកម្ពុជា (CACA)

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចុះកិច្ចព្រមព្រៀងស្តីពី “ភាពជាដៃគូលើការអភិវឌ្ឍខ្សែសង្វាក់តម្លៃផលិតកម្មបន្លែជាមួយក្រុមហ៊ុន Yamato Green Co.Ltd និងសម្ព័ន្ធសហគមន៍កសិកម្មកម្ពុជា (CACA) ដើម្បីជំរុញការអភិវឌ្ឍខ្សែសង្វាក់តម្លៃបន្លែសុវត្ថិភាព។

លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានថ្លែងថា ការចុះកិច្ចព្រមព្រៀង ស្តីពី “ភាពជាដៃគូលើការអភិវឌ្ឍខ្សែសង្វាក់តម្លៃផលិតកម្ម បន្លែ” នេះនឹងជួយបំពេញនូវអត្ថប្រយោជន៍ឱ្យគ្នាទៅវិញទៅមករវាងភាគីទាំងពីរ ក្នុងការកសាងភាពជាដៃគូអភិវឌ្ឍខ្សែសង្វាក់តម្លៃផលិតកម្មបន្លែ ប្រកបដោយចីរភាព និរន្តរភាព វិបុលភាព បរិយាប័ន្ន ការប្រកួតប្រជែង ការប្រែប្រួលអាកាសធាតុ និងនវានុវត្តន៍ និងពិតជានឹងចូលរួមចំណែកអនុវត្តផែនការយុទ្ធសាស្រ្តរបស់ក្រសួង ក្នុងការជំរុញផលិតភាព និងពិពិធកម្មដំណាំបន្លែសុវត្ថិភាពឱ្យកាន់តែល្អប្រសើរ។

លើសពីនេះទៀត រដ្ឋមន្រ្តីរូបនេះបានបញ្ជាក់ថា អនុស្សរណៈនៃការយោគយល់( MOU) នេះ ពិតជាចូលរួមលើកកម្ពស់ ខ្សែសង្វាក់ផលិតកម្មកសិកម្ម ការកែច្នៃ តម្លៃបន្ថែម និងទីផ្សារក្នុងនិងក្រៅប្រទេស បង្កើតឱកាសការងារ និងបង្កើនប្រាក់ចំណូល។

ជាមួយគ្នានេះ លោក KARIMATA ATSUHI ឧបទូតនៃស្ថានទូតជប៉ុន បានថ្លែងដោយសង្កត់ធ្ងន់ អំពីសក្តានុពល វិស័យកសិកម្មកម្ពុជា លក្ខខណ្ឌអំណោយផល បញ្ហាប្រឈម ខ្សែសង្វាក់តម្លៃបន្ថែមបន្លែ និងម្ហូបអាហារ ទីផ្សារ ឱកាសការងារ ប្រាក់ចំណូល ការផ្សព្វផ្សាយ និងការបណ្តុះបណ្តាលបច្ចេកវិទ្យាកសិកម្មជប៉ុនសមស្រប។

លោកសង្ឃឹមនិងជឿជាក់ថា តាមរយ:ខ្លឹមសារ MOU ភាគីទាំងពីរ នឹងយកទៅអនុវត្តប្រកបដោយ បរិយាកាសសាមគ្គីភាព មិត្តភាព សហប្រតិបត្តិការ និងការទទួលខុសត្រូវខ្ពស់ ធ្វើយ៉ាងណា បង្កើនប្រសិទ្ធភាពក្នុងភាពជាដៃគូលើការអភិវឌ្ឍខ្សែសង្វាក់តម្លៃផលិតកម្មបន្លែនៅកម្ពុជាឲ្យទទួលបានជោគជ័យ និងជាពិសេសផ្តល់ប្រយោជន៍ដោយត្រង់ដល់ប្រជាកសិករ អ្នកផលិត សម្ព័ន្ធសហគមន៍កសិកម្មកម្ពុជា និងក្រុមហ៊ុន។

សូមបញ្ជាក់ថា ក្រុមហ៊ុន Yamato Green Co., Ltd កំពុងចូលរួមអភិវឌ្ឍវិស័យដំណាំបន្លែ តាមរយៈការដាំបន្លែសុវត្ថិភាពនៅក្នុងផ្ទះសំណាញ់ ដោយប្រើប្រាស់បច្ចេកទេសកសិកម្មទំនើបរបស់ជប៉ុន។ ដោយឡែក សម្ព័ន្ធសហគមន៍កសិកម្មកម្ពុជា ត្រូវបានបង្កើត និងចុះបញ្ជីផ្លូវការនៅក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០៕

អត្ថបទទាក់ទង