ខ្មែរប៉ុស្ដិ៍ Close

ស៊ីហ្គេមលើកទី៣១នៅវៀតណាម សម្រេចពន្យារពេលទៅឆ្នាំ២០២២

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃសុក្រ ទី៩ ខែកក្កដា ឆ្នាំ២០២១ ផ្ទះហ្វេសប៊ុក 56
ស៊ីហ្គេមលើកទី៣១នៅវៀតណាម សម្រេចពន្យារពេលទៅឆ្នាំ២០២២ ស៊ីហ្គេមលើកទី៣១នៅវៀតណាម សម្រេចពន្យារពេលទៅឆ្នាំ២០២២

ភ្នំពេញ៖ លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិ ការជាតិអូឡាំពិកកម្ពុជា បាន ឱ្យដឹងថា វៀតណាមបាន សម្រេចពន្យារស៊ីហ្គេម លើកទី៣១ ឆ្នាំ២០២១ ទៅធ្វើនាឆ្នាំ២០២២ខាងមុខវិញ ដោយមិនអាចរៀបចំនៅចុងឆ្នាំ ២០២១នេះបាន ដោយសារការរីករាលដាលនៃជំងឺកូវីដ- ១៩ ។

ថ្លែងក្រោយបញ្ចប់កិច្ចប្រជុំក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍ តាមប្រព័ន្ធអនឡាញ នៅរសៀលថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២១ លោក វ៉ាត់ ចំរើន បានឱ្យដឹងថា លទ្ធផលនៃកិច្ចប្រជុំក្រុមប្រឹក្សាកីឡាអា ស៊ីអាគ្នេយ៍ ដែលមានគណៈ កម្មាធិការជាតិនៃបណ្តាប្រ ទេសនានាក្នុងអាស៊ីអាគ្នេយ៍ថ្ងៃនេះ គឺគណៈអចិន្រ្តៃយ៍ស៊ីហ្គេម (SEA Games) ចំនួន ១១ប្រទេសបានចូលរួមប្រជុំតាម Zoom ដោយផ្តោតសំ ខាន់២ចំណុចសំខាន់ៗ រួម មាន៖

១-SEA Games នៅវៀតណាមមិនរៀបចំឆ្នាំ២០២ ១នេះទេ ដោយឯកភាពជា ឯកច្ឆន្ទ។

២-SEA Games នៅវៀតណាម បានឯកភាពគ្នាចំនួន១០ប្រទេស រួមទាំងម្ចាស់ផ្ទះអូឡាំពិកវៀតណាម (ហ្វីលីពីនចំថ្ងៃបោះឆ្នោត សកល នាខែឧសភា) លើកទៅចុងខែមេសា ដល់ដើមខែឧសភា ឆ្នាំ២០២២ ប៉ុន្តែអូឡាំពិកវៀតណាមត្រូវស្នើសុំអនុម័ត និងកំណត់ថ្ងៃឱ្យបានច្បាស់លាស់ពីរដ្ឋាភិបាលរបស់ខ្លួន ក្នុងពេលឆាប់ៗនេះ។

សូមរំឭកថា ដោយសារការរីករាលដាលនៃជំងឺកូវីដ-១៩ បានធ្វើឱ្យម្ចាស់ផ្ទះ វៀតណាម ស្នើសុំដល់បណ្តាប្រទេសនានាក្នុងអាស៊ីអាគ្នេយ៍ជាច្រើនលើក ស្តីពីការពន្យារពេលពីឆ្នាំ២០២១ ទៅឆ្នាំ២០២២វិញ បន្ទាប់ពីកាល តាមពីដំបូង ម្ចាស់ផ្ទះស៊ីហ្គេមលើកទី៣១មួយនេះបានស្នើ សុំ១សេណារីយោផ្សេង ទៀតថា ចង់ស្នើសុំធ្វើស៊ីហ្គេម នៅឆ្នាំ២០២៥ ឬឆ្នាំ២០២៧ ប៉ុន្តែម្ចាស់ផ្ទះស៊ីហ្គេមទាំងពីរនេះមិនព្រមឡើយ៕

អត្ថបទទាក់ទង