ខ្មែរប៉ុស្ដិ៍ Close

CMAC នឹងបង្កើនសមត្ថភាពសុនខចំនួន១០ក្បាលឱ្យចេះហិតក្លិនរកមេរោគកូវីដ-១៩

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃព្រហស្បតិ៍ ទី២៤ ខែមិថុនា ឆ្នាំ២០២១ ផ្ទះហ្វេសប៊ុក 27
CMAC នឹងបង្កើនសមត្ថភាពសុនខចំនួន១០ក្បាលឱ្យចេះហិតក្លិនរកមេរោគកូវីដ-១៩ CMAC នឹងបង្កើនសមត្ថភាពសុនខចំនួន១០ក្បាលឱ្យចេះហិតក្លិនរកមេរោគកូវីដ-១៩

ភ្នំពេញ÷មជ្ឈមណ្ឌលសកម្ម ភាពកំចាត់មីនកម្ពុជា ហៅកាត់ថា CMAC នឹងបង្កើនសមត្ថភាពសុនខចំនួន១០ ក្បាល ឱ្យចេះហិតក្លិនរកមេរោគកូវីដ-១៩ ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលជំងឺដ៏កាចសាហាវនេះ។

លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួល បន្ទុកជាអគ្គនាយកមជ្ឈ មណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) បានឱ្យដឹងថា ការបង្វឹកសុនខនេះ នឹងចាប់ផ្តើមនៅដើមខែកក្កដា ឆ្នាំ២០២១ខាងមុខនេះ ដោយឱ្យពួកវាហិតក្លិនពីឧបករណ៍ចាប់ក្លិនមេរោគកូវីដ-១៩ពីអ្នកជំងឺ និងមិនឆ្លងមេរោគមកសុនខ។

លោកអះអាងថា នៅក្នុងអំឡុងពេល នៃ ការហ្វឹកហ្វឺនសុនខឱ្យមានសមត្ថភាពនេះជោគជ័យCMAC នឹងដាក់ឱ្យប្រើប្រាស់នៅក្នុងរយៈពេល៣ ឬ៤សប្តាហ៍ បន្ទាប់ពីបង្ហាត់ពួកវារួចរាល់នោះ។

សូមបញ្ជាក់ថា គិតរហូត មកដល់ពេលនេះ អង្គភាពស៊ីម៉ាក់បានត្រៀមសុនខ និងសម្ភារផ្សេងៗ រួចរាល់អស់ ហើយសម្រាប់ការបង្វឹក ប៉ុន្តែដោយរង់ចាំតែការត្រួតពិនិត្យសម្ភារចាប់ក្លិនរបស់ក្រសួងសុខាភិបាលប៉ុណ្ណោះ ដើម្បីធានាសុវត្ថិភាពរបស់ឧបករណ៍យកទៅបំពាក់ឱ្យសុនខហិត ៕

អត្ថបទទាក់ទង