ខ្មែរប៉ុស្ដិ៍ Close

អគ្គនាយិកាក្រុមហ៊ុនហេងអភិវឌ្ឍន៍ចុះពិនិត្យគម្រោងសហការជាមួយអាជ្ញាធរជាតិអប្សរា

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអង្គារ ទី៨ ខែមិថុនា ឆ្នាំ២០២១ ផ្ទះហ្វេសប៊ុក 57
អគ្គនាយិកាក្រុមហ៊ុនហេងអភិវឌ្ឍន៍ចុះពិនិត្យគម្រោងសហការជាមួយអាជ្ញាធរជាតិអប្សរា អគ្គនាយិកាក្រុមហ៊ុនហេងអភិវឌ្ឍន៍ចុះពិនិត្យគម្រោងសហការជាមួយអាជ្ញាធរជាតិអប្សរា

កាលពីថ្ងៃអាទិត្យ​ ទី៦​ ខែមិថុនា​ ឆ្នាំ២០២១​ លោកជំទាវឧកញ៉ានាងវិសាខាអគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភកិត្តិបណ្ឌិត​ សៀង ចាន់ហេង​ អមដំណេីរដោយឯកឧត្តមអគ្គនាយករងអាជ្ញាធរជាតិអប្សរា​ បានអញ្ជេីញចុះពិនិត្យ​វឌ្ឍនភាព​គម្រោងមួយចំនួ​ន​ ដែលកំពុងសហការជាមួយអាជ្ញាធរជាតិអប្សរារួមមាន ការងារជួសជុលខ្លោងទ្វារតាកាវ​ ការស្តារបារពេីកកសិន្ធុអង្គរធំខាងលិចជាដេីម។

ក្នុងឱកាសនោះ​ លោកជំទាវឧកញ៉ាក៏បានឆ្លៀតពេលទៅទស្សនាសិក្សានូវគម្រោងមួយចំនួ​នទៀត​ ដូចជាការរៀបចំបរិវេណមុខព្រះលានជល់ដំរី​ និងការៀបចំបរិវេណប្រាសាទតាកែវ​ ដេីម្បីពិនិត្យលទ្ធភាពសហការជាបន្តទៀតផងដែរ។

សូមបញ្ជាក់ថា​ កន្លងមក​លោកជំទាវឧកញ៉ាកិត្តិបណ្ឌិតក៏ធ្លាប់បានជួយរួមចំណែកជាមួយអាជ្ញាធរជាតិអប្សរាក្នុងការជួសជុលរហាត់ទឹក​ និងប្រាសាទស្រះស្រង់រួចហេីយដែរ៕

អត្ថបទទាក់ទង